សុគន្ធ និសា បង្ហោះ​រូប​ជាមួយ​ស្វាមី អ្នកគាំទ្រ​លាន់មាត់​ថា មិនដែល​ឃើញ​ស្វី​ត​សោះ នាង​តប​វិញ​ថា​…

ភ្នំពេញ ៖ ដោយ​សង្កេត​ឃើញ​ថា អ្នកនាង​សុគន្ធ និសា កម្រ​បង្ហោះ​រូបភាព បង្ហាញ​ភាព​ផ្អែមល្ហែម​ដូច​គូស្នេហ៍​ដទៃ​នោះ ក៏​មាន​ចម្ងល់​ជាច្រើន​ជុំវិញ​រឿង​នេះ រហូត​អ្នកខ្លះ​គិត​ថា​​​​ ប្រហែលជា​រូបនាង​បែកបាក់​ជាមួយ​ស្វាមី​ហើយក៏​មិន​ដឹង​។​

​ដើម្បី​ជម្រះ​មន្ទិល​ជុំវិញ​រឿងនេះ​នោះ តារាចម្រៀង​រាង​តូច​ច្រឡឹង​គួរ​ឲ្យ​ស្រឡាញ់​រូបនេះ ក៏បាន​ធ្វើការ​បង្ហោះ​រូប​ជាមួយ​ស្វាមី អមដោយ​ប្រយោគ​បែបនេះ​ថា «Boy friend ទំនើង​Ok អ្នក​គ្រប់គ្នា តែងតែ​សួរ​ថា​ម៉េច​ក៏​មិនដែល​ឃើញ​ផុស​រូប​ជាមួយ ម្នាក់​ប្រុស​នេះ ឥឡូវនេះ ជូន​តាម​សំណូមពរ​ចា​»។​

តាមរយៈ​សារ និង​រូបភាព​នេះ អាច​បញ្ជាក់បាន​ថា អ្នកនាង​សុគន្ធ និសា ពុំមាន​ការបែកបាក់​ស្នេហា​ដូច​ការសង្ស័យ​មួយចំនួន​នោះឡើយ តែ​ពេល​ឃើញ​រូប​នេះ​ហើយ​នោះ មាន​អ្នកខ្លះ​នៅតែ​លើក​ជា​ចម្ងល់​ថា «​មិនដែល​ឃើញ​ស្វី​ត​សោះ​»​។​

​ជាការ​ឆ្លើយតប​ជុំវិញ​ការ​លើកឡើង​ខាងលើនេះ តារាចម្រៀង​សុគន្ធ និសា បានធ្វើការ​បញ្ជាក់ថា «​ទម្លាប់​គ្រួសារ​ម្នាក់ៗ​ខុសៗ​គ្នា​»​។ ក្រោយ​ឃើញ​ការបកស្រាយ​បែបនេះ មានមតិ​មួយចំនួន​ធ្វើការ​គាំទ្រ ដោយ​លើកឡើងថា «​មែនហើយ​បង​ប្តី​ខ្ញុំ​ក៏​អីចឹង​ដែរ​គាត់​មិនសូវ​ចូលចិត្ត​ថតរូប​ប៉ុន្មាន​ទេ ហើយ​ណាមួយ​មនុស្ស​ស្រឡាញ់គ្នា​មិនចាំបាច់​ទាល់តែ​ថត​បង្ហាញ​អោយគេ​ឃើញ​គ្រប់ពេល​នោះទេ មែន​អត់​បង​»​។ «​ខ្ញុំ​យល់ស្រប​បង សូម្បី​ខ្ញុំ​ក៏​មិនសូវ​ផុស​រូប​ប្តី​ដែរ​»​។​

​គួរ​បញ្ជាក់ថា តារាចម្រៀង​សុគន្ធ និសា បាន​ចូល​រោងការ ជាមួយ​បុរស​អាណិកជន​ខ្មែរ​ម្នាក់​ឈ្មោះ​ចៅ សម្បត្តិ កាលពី​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ ២០១៧ នេះ ដែល​ពិធី​ទាំងមូល​នឹង​ប្រព្រឹត្តឡើង​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ សូ​ហ្វី​តែ​ល​ភ្នំពេញ ដោយ​នាង​បាន​អញ្ជើញ​ភ្ញៀវកិត្តិយស​ជាច្រើន ពិសេស​អ្នកសិល្បៈ​ចូលរួម​ផងដែរ​។

ក្រោយពី​រៀបការ​រហូតដល់​ពេល​នេះ អ្នកនាង​មិនទាន់​ទទួលបាន​ដំណឹង​ល្អ​នៅឡើយ​ទេ ខណៈ​អ្នក​រៀបការ​ក្រោយៗ​រូបនាង គេ​មានកូន​អស់​ទៅហើយនោះ​៕

 

Related posts

Leave a Comment