អាណា​រ៉ូ​ស ត្រូវ​បុរស​ម្នាក់​ទម្លាយ​ថា បោក​លុយ​ខ្លួន​អស់​៥​ពាន់​ដុល្លារ តែ​នាង​តប​វិញ​ថា​…

ភ្នំពេញ​ ៖​ តារា​សម្ដែង​អាណា​រ៉ូ​ស មានឈ្មោះ​ពិត ហាស់ វី​រ៉ា​ស្រីរ័ត្ន ត្រូវបាន​បុរស​ម្នាក់ ទម្លាយ​ថា រូបនាង បាន​ខ្ចីលុយ​លោក​អស់​អស់​សរុប​៥​ពាន់​ដុល្លារ​មក​ហើយ ហើយ​រហូតដល់​ពេលនេះ នាង​បាន​គេចវេះ​មិន​ព្រម​សង​លុយ​នោះឡើយ។

បង្ហោះ​ភ្ជាប់​ជាមួយ​ឯកសារ​ជាច្រើន​ក្នុង​ការ​ធ្វើជា​ភស្ដុតាង​បញ្ជាក់​ការពិត​ប្រាប់​គេហទំព័រ​យើង​នោះ បុរស​ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«胡秉鈞» បាន​លើកឡើង​ថា អាណា​រ៉ូ​ស បាន​ខ្ចីលុយ​លោក​សរុប​អស់​ចំនួន​៥​ពាន់​ដុល្លារ​ហើយ តាំងពី​ឆ្នាំ​២០១៩​មកម្ល៉េះ តែ​មិនបាន​សង​លោក​វិញ​ទេ ហើយ​ប្លុក​ហ្វេ​ស​ប៊ុ​កលោក​ចោល​ថែម​ទៀតផង​។​

ក្រៅពី​ភ្ជាប់​រូបភាព​ឯកសារ​នោះ ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល ក៏​បង្ហាញ​វីដេអូ ក្នុងពេល​អាណា​រ៉ូ​សរាប់​លុយ​ដុល្លារ​ទៀតផង និង​បញ្ជាក់ថា ខ្លួន​មិន​ចង់​ប្ដឹងផ្ដល់​វែងឆ្ងាយ​ទេ គ្រាន់តែ​ចង់​ឲ្យ​រូបនាង​សង​លុយ​មក​លោក​វិញ ចប់​រឿង​ហើយ ហើយ​លោក​ក៏​មាន​ភស្ដុតាង​ជាច្រើន​ទៀត​ដើម្បី​បញ្ជាក់​ជុំវិញ​រឿងនេះ​ផងដែរ​។​

​ឆ្លើយតប​នឹង​ការទម្លាយ​រឿងនេះ តារា​សម្ដែង​អាណា​រ៉ូ​ស នៅ​ព្រឹក​ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ បានធ្វើ​ការបដិសេធ ថា​រូបនាង មិនបាន​បោក​លុយ​អ្នកណា​នោះទេ ហើយ​ប្រហែល​ជាមាន​អ្នក​ស្គាល់​នាង បង្កើត​អា​ខោ​ន​ក្លែងក្លាយ ដើម្បី​ធ្វើបាប​នាង​ប៉ុណ្ណោះ​។ ជាមួយគ្នានេះ អាណ​រ៉ូ​ស ក៏​ព្រមាន​ប្ដឹងទៅ​បុគ្គល​ទម្លាយ​រឿងនេះ​វិញ​ផងដែរ ដើម្បី​ធ្វើការ​តតាំង​គ្នា បើសិនជា​រូបគេ​មាន​ភស្ដុតាង មាន​សាក្សី សូម​បង្ហាញ​នៅពេល​ជួបគ្នា​៕


Related posts

Leave a Comment