អាណា​រ៉ូ​ស សម្ដែង​ការ​ហួសចិត្ត​ខ្លាំង​លើ​ទង្វើ​​ជន​អ គតិ​មួយ​ក្ដាប់​តូច​ ដែល​មាន​ចរិត​តាម​ឈ្នា នីស

ភ្នំពេញ​ ៖​ តារា​សម្ដែង​ស្រី​រូប​ស្រស់​កញ្ញា អាណា​រ៉ូ​ស បាន​សម្ដែង​អារម្មណ៍​មិន​សប្បាយចិត្ត​ និង​ហួសចិត្ត​ខ្លាំង​ចំពោះ​ទង្វើ​​របស់​ជន​អគតិ​មួយ​ក្ដាប់​តូច​ ដែល​តែង​បង្ក​ការ​រំខាន ​ហើយ​បញ្ចេញ​ចរិត​បែប​ញុះញង់​ធ្វើ​ការ​រិះគន់​រាល់​សកម្មភាព​របស់​ខ្លួន​ដែល​បាន​ចូលរួម​ជួយ​សង្គម​តាមរយៈ​ការ​ចែករំលែក​ក្តី​ស្រលាញ់​ជូន​ប្រជាពលរដ្ឋ​ជួប​ការ​ខ្វះខាត​ជា​ដើម។

កញ្ញា អាណា​រ៉ូ​ស បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ដោយ​សម្ដែង​អារម្មណ៍​ហួសចិត្ត​ថា «​ខ្ញុំ​ពិតជា​មិន​សប្បាយចិត្ត​ទេ​ពេល​ ដែល​មាន​បុគ្គល​ខិលខូច​មួយ​ចំនួន​តូច​បាន​យក​កិត្តិយស​របស់ខ្ញុំ​ទៅ​លេងសើច​តាមរយៈ​ការ​បង្ហោះ​និយាយ​លក្ខណៈ​រិះគន់​នៅ​លើ​បណ្ដាញ​សង្គម​Tik Tokបែប​វាយប្រហារ​លើ​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​មួយ​ចំនួន​នា​ពេល​កន្លងមក»។

តារា​ស្រី​កញ្ញា អាណា​រ៉ូ​ស បាន​បន្ត​ទៀត​ថា អ្វី​ដែល​នាង​ចង់បាន​ពេលនេះ​សុំ​ឲ្យ​បុគ្គល​ទាំង​នោះ​បញ្ឈប់​នូវ​រាល់​សកម្មភាព​ទាំង​អស់​នេះ​ បើ​មិន​ដូច្នេះ​ទេ ​ខ្ញុំ​អាច​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បា ប់​លើ​ទង្វើ​ ដែល​ជន​នោះ បាន​ប្រព្រឹត្តិ​នាំ​ឲ្យ​ប៉ះពាល់​កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ខ្លួន។

នាង​ថា​ហេតុអ្វី​ចាំបាច់​ធ្វើ​ទង្វើ​​ដ៏​ស្មោកគ្រោក ​ដូច្នេះ​ហើយ​រឿង​ការងារ​ចូលរួម​ជួយ​សង្គម​គឺ​ខ្ញុំ​ស្រលាញ់​ និង​ចេញ​ចិត្ត​ដោយ​ខ្លួនឯង​ពោល​គឺ​ពុំ​មែន​ធ្វើឡើង​ដើម្បី​ទាមទារ​ប្រជាប្រិយភាព​នោះ​ទេ។

អាណា​រ៉ូ​ស បាន​បន្ថែម​ថា​ បើសិនជា​អាច​ឈប់​បាន​សុំ​បញ្ឈប់​ទៅ​ព្រោះ​បើ​បុគ្គល​ទាំងនេះ​មិនបាន​ចូលរួម​ជួយ​សង្គម​ កុំ​មក​បំបាក់​ទឹកចិត្ត​អ្នក​ដែល​គេ​បាន​និង​កំពុង​តែ​ចូលរួម​ជាមួយ​កិច្ច​ការងារ​នេះ។ម្យ៉ាងទៀត​នាង​ចាត់ទុកថា​បុគ្គល​មួយ​ក្តាប់​តូច​ដែល​តែងតែ​រំខាន​ផ្លូវចិត្ត​របស់​ខ្លួន​នោះ​ គឺ​មាន​ចេតនា​ចង់​បំផ្លាញ​កិត្តិយស​នាង ​ប៉ុន្តែ​នាង​មិន​ខ្វល់​នឹង​សម្ដី​អត់​ប្រយោជន៍​ទាំង​នោះ​ទេ៕

Related posts

Leave a Comment