Love Riya ត្រូវ​ចោរ​ចូល​លួ ច​យក​ទូដែក ទៅ​បាត់ ជាមួយ​លុយ​រហូតដល់​…

ភ្នំពេញ ​៖ ​អ្នកលក់​ផ លិត ផល​តាម​អន​ឡា ញ​ដ៏​ល្បីឈ្មោះ​អ្នកនាង​Love Riya ត្រូវបាន​ចោរ​ចូល​លួ ច​យក​ទូដែក​ទៅ​បាត់​ដោយ​សុវត្ថិភាព ជាមួយ​នឹង​លុយ​យ៉ាង​ច្រើន ធ្វើ​ឲ្យ​អ្នកនាង​ក្ដៅក្រហាយ​ឡាយ​វីដេអូ​ព្រមាន​ទៅ​ចោរ​នោះ​ឲ្យ​យក​លុយ​មក​ឲ្យ​នាង​វិញ​ជាបន្ទាន់។

ការ​លួ ច​យក​ទូដែក​ពី​សំណាក់​លោក​ចោរ​នេះ ធ្វើឡើង ​បន្ទាប់ពី​អ្នក​នាង​ធ្វើដំណើរ​ទៅលេង​កម្សាន្ត​នៅឯ​ខេត្តកំពត​កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០​ម្សិលមិញ​នេះ ហើយ​ក្នុង​ពេល​ធ្វើដំណើរ​ត្រឡប់មកវិញ​នៅ​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២០​នេះ អ្នកនាង​ក៏​ទទួលបាន​ដំណឹង​អកុសល​​ រួច​ក៏​ធ្វើការ​ឡាយ​វីដេអូ​ប្រាប់​ដំណឹង​នេះ​តែម្ដង។

នៅក្នុង​ការ​ឡាយ​វីដេអូ​ប្រាប់​ពី​ដំណឹង​បាត់​ទូដែក​នេះ អ្នកនាង​Love Riya បាន​បញ្ជាក់ថា រូបនាង​ត្រូវ​ចោរជិះឡាន ចូលមកលួ ច​យក​ទូដែក​តូច​ទៅ​បាត់​ជាមួយនឹង​លុយ​នៅក្នុង​នោះ​ចំនួន​៣០​ម៉ឺន​ដុល្លារ ហើយ​អ្នកនាង​ក៏បាន​ធ្វើការ​ព្រមាន​ទៅ​ចោរ​នោះ​វិញ​ផងដែរ ឲ្យ​យកលុយ​នោះ​ឲ្យ​នាង​វិញ​ជាបន្ទាន់ ព្រោះ​អ្នកនាង​នឹង​ប្ដឹ ង​តាម​ចាប់​យក​លុយ​របស់​នាង​មកវិញ​ទាល់តែ​បាន​។​

​អ្នកនាង​ បាន​រៀបរាប់​ទៀតថា ជាមួយនឹង​យក​ទូដែក​តូច​នេះ ចោរ​ក៏​មាន​បំណង​យក​ទូដែក​ធំ​ទម្លាក់​ចុះមក​ក្រោម​ផងដែរ តែដោយសារ​មាន​មនុស្ស​ដើរកាត់​មុខផ្ទះ​ ទើប​មិនអាច​យកបាន​។ អ្នកនាង​ថា ក្នុង​ទូដែក​តូច​មាន​លុយ​៣០​ម៉ឺន​ដុល្លារ តែ​ទូដែក​ធំ មានតម្លៃ​វាល់​លាន ដោយសារ​មាន​គ្រឿង​អលង្ការ​របស់ខ្លួន​រហូតដល់​ជាង​១០​ឈុត ហើយ​១​ឈុត​តម្លៃ​៧​ម៉ឺន​ក៏​មាន ១០​ម៉ឺន​ជាង​ក៏មាន។

​អ្នកនាង​ក៏បាន​បញ្ជាក់​ផងដែរ​ថា ផ្ទះ​អ្នកនាង​មាន​កាមេរ៉ា​គ្រប់​ជ្រុង តែត្រូវចោរកាត់ខ្សែ ហើយ​អ្នកនាង​នឹងធ្វើ​ការលក់​គ្រឿង​​អលង្ការ​ទាំងនោះ​ចោល រួច​បង្កើន​ការប្រុងប្រយ័ត្ន​ជាង​មុន​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​។ ដើម្បី​កាន់តែច្បាស់​សូម​ទស្សនា​វីដេអូ​ឡាយ​របស់​អ្នកនាង និង​សកម្មភាព​ចោរ​ចូល​ផ្ទះ ដែល​អ្នកនាង​ធ្វើការ​បង្ហោះ​នៅមុន​នោះ​បន្តិច​នោះ​៕​


https://www.facebook.com/LoveRiyaShop/videos/290132568929973/
https://www.facebook.com/LoveRiyaShop/videos/210222067091927/

Related posts

Leave a Comment