បាន​អង្គុយ​ជិត ហ្សូ​ណូ បេះដូង មាន សូ​នី​តា លោត​ញាប់​ខុសធម្មតា រួច​ក៏​ពោល​ពាក្យ​ថា​…

ភ្នំពេញ​ ៖ ​គេ​នៅ​ចាំ​បាន​ថា កាលពី​ពេល​ថ្មីៗ​នេះ តារា​សម្ដែង​មាន សូ​នី​តា បាន​ចាប់​ដៃគូ ថត​រឿង​ភាគ បែប​អភិរក្ស​វប្បធម៌​ខ្មែរ ជាមួយ​តារាចម្រៀង​លោក ហ្សូណូ ហើយ​ពេលនោះ នាង​ក៏បាន​និយាយ​បែប​លេងសើច​ថា លួច​ក្រាស់​តារា​ចម្រៀង​ម្នាក់នេះ​តាំងពី​តូច។​

​រំលង​បាន​ប៉ុន្មាន​ថ្ងៃ បង្ហោះ​រូបភាព​អង្គុយ​ក្បែរ​តារាចម្រៀង ហ្សូ​ណូ​នោះ មាន សូ​នី​តា ក៏បាន​បង្ហាញ​អារម្មណ៍​រំភើប​ផងដែរ​ថា «​ហេតុ​អី​បេះដូង​នេះ​ចេះ​លោត​ញាប់​ចឹ​ង​..»​។ ក្រោយមកទៀត នាង បាន​បញ្ជាក់ថា «​គ្រាន់​តែមាន​អារម្មណ៍ល្អ​ជាមួយគ្នា គ្មាន​អី​លើស​នឹង​ទេ»​។

នៅ​ថ្ងៃទី​៣១ ខែកក្កដា ម្សិលមិញ​នេះ បង្ហោះ​រូបថត​អង្គុយ​ជាមួយ​លោក​ហ្សូ​ណូ នៅលើ​កាំជណ្ដើរ រាជិនី​ក្រមា មាន សូ​នី​តា បាន​បង្ហោះ​សារ​ទៀត​ថា «​ជីវិត​វា​មិន​គួរអោយ​ធុញថប់​ទេ​! បើ​រស់នៅ​ជាមួយ​អ្វីដែល​យើង​មាន ពេញចិត្ត​នៅ​អ្វីដែល​យើង​មាន​ប្រសើរ​ជាង​មួយថ្ងៃៗ អង្គុយតែ​ស្តាយ​អ្វីដែល​ខ្លួន​គ្មាន អង្គុយ​ខ្វល់​ពីអ្វី​ដែល​មិនទាន់​កើតឡើង​….​ធុញថប់​នៅ​ចំណុច​ខ្វះខាត​បន្តិចបន្តួច​រប​ស់ជី​វិត​! កុំទៅ​ច្រណែន​ដែល​ឃើញ​គេ​មាន​អ្វី​ល្អៗ​នៅក្បែរ​ខ្លួនគេ​… បើ​មាន​សមត្ថភាព​ត្រូវ​ខំប្រឹង​ដើម្បី​ឱ្យមាន​អ្វី​ល្អៗ​មក​នៅក្បែរ​ខ្លួន​ដូច​គេ​ទៅ​…​វា​ល្អ​ជាង​មាន​ពេល​ទៅ​មើល​របស់​អ្វីដែល​គេ​មាន ហើយ​ធ្វើឱ្យ​ចិត្ត​ខ្លួន​មិន​សប្បាយ​»​។​

តាមរយៈ​រូបភាព និង​សារ​ជា​បន្តបន្ទាប់​ខាងលើ​នោះ មាន​អ្នកគាំទ្រ​មួយចំនួន បាន​និយាយថា មាន សូ​នី​តា មាន​ស្នេហា​ហើយ មាន សូ​នី​តា ស្រឡាញ់​លោក​ហ្សូ​ណូ​ហើយ​។ តែ​ជា​ចម្លើយ អ្នកនាង​បានបញ្ជាក់​នៅក្នុង​សារ​ចុងក្រោយ​ខាងលើ​ថា គ្រាន់​តែមាន​អារម្មណ៍​ជាមួយគ្នា គ្មានអ្វី​លើសពី​នេះឡើយ​៕​

Related posts

Leave a Comment