ទើប​តែ​បើកហាង​លក់​គ្រឿង​អលង្ការ​ថ្ងៃមុន ពេល​នេះ តូ​តា បង្កើត​មុខរបរ​ថ្មី​មួយ​ទៀត​នៅ​កំពង់ស្ពឺ

ភ្នំពេញ​ ៖​ ក្រោយ​ពី​សម្រេច​ក្ដី​ប្រាថ្នា​តាំងពី​តូច ដោយ​បើក​លក់​គ្រឿងអលង្ការ​ កាល​ពី​ពេល​ថ្មីៗ​នោះ ពេលនេះ តារា​សម្ដែង​ម៉ាក់ សែន​សូ​នី​តា ហៅ​តូ​តា បាន​បង្កើត​មុខរបរ​ថ្មី​មួយទៀត​នៅ​ខេត្ត​កំពង់ស្ពឺ គឺ​បើក​សិប្បកម្ម​ចិញ្ចឹម​គោ។

កាលពី​ពេល​ថ្មីៗ​នេះ តារា​សម្ដែង​កំពុង​ពពោះ​កូន​ក្នុង​ផ្ទៃ​រូប​នេះ បាន​បង្ហោះ​ទិដ្ឋភាព​ហាង​លក់​គ្រឿងអលង្ការ​របស់​ខ្លួន​នៅក្បែរ​ផ្សារ​សាំ​ហាន់ អម​ដោយសារ​ដូច្នេះ​ថា «​ក្តី​ប្រាថ្នា​បើក​លក់​គ្រឿងអលង្ការ​តាំងពី​តូច​របស់​នាង​ខ្ញុំ ឥលូវ​ក្លាយ​ជា​កាពិ​ត​ហើយ​ បើក​ហើយ​ណា​បងប្អូន​…​ជួយ​គាំទ្រ​មុខរបរ​ថ្មី​របស់​នាង​ខ្ញុំ​ផង​ណា​ចា​ ទីតាំង​អាគារ​Sky Tree (​ក្បែរ​ផ្សារ​សាំ​ហាន់​)Sr.105,Sangkat Toul Sangke,Khan rusty Keo,phnom Phen»​។​

ក្រោយពី​បើកហាង​លក់​គ្រឿងអលង្ការ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០​ម្សិលមិញ​នេះ អ្នកនាង​បាន​ចុះទៅ​ពិនិត្យមើល​សិប្បកម្ម​ចិញ្ចឹម​គោ​របស់​ខ្លួន រួច​បង្ហោះ​រូបភាព អម​ដោយ​ខ្លឹមសារ​ដូច្នេះ​ថា «​ការងារ​ថ្មី​… ប្តី​ប្រាប់ថា​មក​រៀន​មើល​អោយ​ហើយ​ទៅ​ តិច​ទៀត​អូន​ឯង​ត្រូវ​Promote​លក់​គោល​ក់​មាន់​អោយ​បងហើយ​ អើយ​បងប្អូន​អើយ​…​បងប្អូន​ណា​ត្រូវ​ការទិញ​គោ​ទិញ​មាន់អី​ទាក់ទង​បាន​ចា មាន​បោះ​ដុំ​និង​លក់រាយ​ Call : 089 313131 ទីតាំង កំពង់ស្ពឺ​ហើយក៏​មាន​ទទួល​ទិញ​គោ​ដែល​ចា​»​។​

គួរ​រំលឹក​ថា តារា​សម្តែង​ស្រី អ្នកនាង ម៉ាក សែន​សូ​នី​តា បាន​ដឹក​ដៃ​លោក​ប៉ុល វិ​បូរ ចូល​រោងការ នៅ​ថ្ងៃទី ១៦ ខែ​មីនា ឆ្នាំ​២០២០ ដោយ​បាន​ធ្វើ​ពិធី​ធំដុំ​ខ្លាំង មិន​ចាញ់ តារា​ផ្សេងៗ​នោះទេ ហើយ​ជាពិសេស កាលពី​ថ្ងៃ​រៀបការ​របស់​នាង ​ក៏មាន​មនុស្សម្នា​ជាច្រើន រួមទាំង​តារាៗ ចូលរួម​មិន​ណ​យ បើទោះបីជា ស្ថិតក្នុង​អំឡុង ជំងឺ​កូ​វីដ​១៩ កំពុងតែ​រាតត្បាត​ក៏ដោយ​។​

​ក្នុងជំនួប​ជាមួយ​អ្នកសារព័ត៌មាន នាពេល​កន្លងមក ម៉ាក់ សែន​សូ​នី​តា ហៅ តូ​តា បាន​ឱ្យដឹងពី​មូលហេតុ ដែល​នាង​សម្រេចចិត្ត​ជ្រើស​លោក​វិ​បូរ ហៅ​នី​ត ធ្វើជា​ស្វាមី ផងដែរ ដោយ​អ្នកនាង​ថា បុរស​ម្នាក់​នេះ​សន្យាថា នឹង​ដឹក​ដៃ​នាង​ចូល​រោងការ ហើយនឹង​មើលថែ​នាង​អស់​១​ជីវិត​។​

​នី​តា ថា លោក​នី​ត មិន​ត្រឹមតែ​ស្រលាញ់​នាង​ស្មើ​កែវភ្នែក​នោះទេ ប៉ុន្តែ​លោក​ក៏​ស្រលាញ់​ក្រុមគ្រួសារ​នាង​ដូច​នាង​ដែរ ចំណុច​នេះហើយ ដែល​ធ្វើឱ្យ​នាង​ត្រូវតែ​រៀបការ​ជាមួយ​គាត់ បើទោះជា​ការចាប់ផ្តើម​ស្នេហ៍​ដំបូង នាង​ធ្លាប់​គិតថា មិនអាច​ទៅរួច​ក្តី​។​

​ក្រោយ​រៀបការ មិនយូរប៉ុន្មាន​នោះ តារា​សម្តែង​ស្រី​ដ៏​ល្បី អ្នកនាង ម៉ាក សែន​សូ​នី​តា ក៏បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល ដោយ​នាង កំពុងតែ​ពរ​ពោះ​កូន​ដំបូង ជាមួយនឹង​ស្វាមី​របស់​នាង និង​បង្ហាញ​ភាព​ផ្អែមល្ហែម​កាន់តែខ្លាំង​នោះ​៕

 

Related posts

Leave a Comment