មាន សូ​នី​តា ក្លាយ​ជា​ទូត​សុ​ឆន្ទៈ​លើ​គម្រោង ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួ ញ ដូរ​មនុស្ស និង ចំណាក​ស្រុក នៅ​កម្ពុជា

ភ្នំពេញ ​៖ ​តារា​សម្ដែង​មាន​ប្រជាប្រិយភាព​កញ្ញា មាន សូ​នី​តា បាន​សម្ដែង​ក្ដីរំភើប​ចិត្តខ្លាំង ក្រោយពី​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត ដោយ​ក្លាយ​ជា​ទូត​សុ​ឆន្ទៈ​លើ​គម្រោង ការប្រយុទ្ធប្ រឆាំង​អំ ពើ​ជួ ញដូរ​មនុស្ស និង ចំណាកស្រុក នៅ​កម្ពុជា ​ពី​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​កិច្ច​អភិវឌ្ឍ​អន្តរជាតិ​ហៅ​កាត់​ថា​USAID​។​

បង្ហោះ​ភ្ជាប់​រូបថត​បង្ហាញ​ក្ដីរំភើប​មួយ​សន្លឹក​អមដោយ​ប័ណ្ណសរសើរ​កាន់​ក្នុង​ដៃ កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០​នោះ តារា​សម្ដែង មាន សូ​នី​តា បាន​សរសេរ​រៀបរាប់​ថា «[ ទូត​សុ​ឆន្ទៈ ] លើ​គម្រោង ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង ចំណាកស្រុក នៅ​កម្ពុជា​»​។​

រាជិនី​ក្រមា​សរូប​នេះ​បន្តថា «​ការធ្វើ​អី្វ​មួយ​សុទ្ធតែ​ប្រើប្រាស់​នៅពេល​វេលា ហើយ​ពេលវេលា​ទាំងអស់នេះ​វា​អាច​លឿន ឬ ឆាប់ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​…​ការ​បាន​ផល​ដែល​នៅថ្ងៃនេះ​… សូ​នី​តា បានទទួល​ជា​រង្វាន់​លើកទឹកចិត្ត មិនមែន​មកពី​រង្វាន់​បាន​ខ្ញុំ​ធ្វើ​រឿង​នឹង​នោះទេ …»​។​

​សូ​នី​តា បានបញ្ជាក់​ពី​ជំហរ​ចំពោះ​ការនិយាយ​របស់ខ្លួន​ថា «​ការនិយាយ​បែបនេះ​ក៏​មិនមែន​មាន​ន័យថា ” សូ​នី​តា ” ចង់​អ្វីមួយ​ដើម្បី​បាន​រង្វាន់​ដែរ​! ប៉ុន្តែ​ចង់​បញ្ជាក់​ពី ភាព​អត់ធ្មត់ ការចូលរួម ​ការងារ​ជា​ក្រុម​ហើយ សូ​នី​តា អរគុណ​! ដែល​បាន​ជឿជាក់​លើ សូ​នី​តា ចូលខ្លួន​ជា​ផ្នែក​មួយ​តូច​ធ្វើ​នៅ​សកម្មភាព​មួយ​នឹង​!»​។​

សូ​នី​តា បាន​បញ្ជាក់​ក្នុង​សំណេរ​នេះ ជា​ចុងក្រោយ​ថា «​អរគុណ​! ដែល​បាន​ជួយ​បង្រៀន អរគុណ​! ដែល​បាន​ធ្វើ​រឿង​ទាំង​អស់​នេះ​ជាមួយគ្នា​ហើយ​សង្ឃឹមថា​យើង​នឹង​មាន​ពេលវេលា​បន្ត​ទៅ​មុខជា​មួយ​គ្នា​ទៀត​នៅ​ថ្ងៃ​អនាគត​សម្រាប់​ការចូលរួម​ធ្វើអំពើ​ល្អ​ទៅ​ក្នុង​សង្គម​តទៅទៀត​»​។​

ជាមួយគ្នានេះ អ្នកគាំទ្រ​ជាច្រើន​របស់​នាង បាន​សម្ដែង​ការ​អបអរសាទរ ខណៈ​មតិ​មួយ​បាន​បញ្ចេញ​ប្រតិកម្ម​មិន​ពេញចិត្ត​ដូច្នេះ​ថា «​ខ្ញុំ​ប្រែ​ហើយ​គ្រាន់តែ​ចង់​ប្រាប់​យើង​ធ្វើ​រឿង​អ្វី​ក៏​ខ្ញុំ​ដឹង​ដែរ​ចង់​ប្រាប់ថា​ឥឡូវ​ខ្ញុំ​ធុញៗ​ៗ​យើង​ណាស់​មាន​សូ​នី​តា​។ «​គេ​ចង់​ចំណាកស្រុក​ជា​រឿង​របស់គេ​ និង​ជា​ចិ​ត្ដ​ និង​គំនិត​របស់គេ​ហាម​គេ​បាន​មែន​ ចង់​ចុះ​មិន​ហាម​ចិ​ត្ដ​ខ្លួនឯង​កុំ​សូវ​តាមដាន​រឿង​អ្វីដែល​មិនគួរ​ដឹង​ទៅ !!!»៕​

 

Related posts

Leave a Comment