ស្រីអូន ​ត្រូវ​គេ​មើល​ងាយ ​រៀន​បាន​​តិច ​គ្មាន​ផ្ទះ​នៅ ឥឡូវ​​មាន​អី បង្ហាញ​​​វីឡា៣​កន្លែង ផ្ទះ ហ្ស​ប​ហោ​ស៍៣​កន្លែង និង​កំពុង​រក​ទិញ​ថែម

ភ្នំពេញ ៖ ស្រីអូន​សម្រស់ធម្មជាតិ ដោយសារត្រូវគេមើលងាយរឿង​គ្មាន​ផ្ទះនៅ រៀនបានតិច តែមានអី​ការ​មើល​ងាយ​នេះ​ជា​ថ្នាំប៉ូវ ​រហូត​អ្នក​នាង​ខិតខំ​រកស៊ី​មាន​លទ្ធភាព​ទិញ​វីឡា៣​កន្លែង ផ្ទះ ហ្ស​ប​ហោ​ស៍៣​កន្លែង និង​កំពុង​រក​ទិញ​ថែម។

ជាមួយនឹងការបង្ហាញវិឡារទាំងនេះ ស្រីអូន បានសរសេររៀបរាប់អរគុណទៅអ្នកមើលថាយថា «អរគុណ​បុរី​ប៉េង​ហួត​ចំពោះ​ការ​ចុះ​តម្លៃ​ពិសេស​ពេល​បង់​ផ្ដាច់​វីឡា​ឃី​ង​អេ​, ?​អរគុណ​ចំពោះ​ការ​ពន្លឿន​ការសាងសង់​វីឡា​ព្រី​ន​, អរគុណ​ចំពោះ​ការបញ្ចុះ​តម្លៃ ហ្ស​ប​ហោ​ស៍ ក្លាស​ស៊ិក​, អរគុណ​ហ្ស​ប​ហោ​ស៍ ឈូក​វ៉ា ចំពោះ​ការចុះ​តម្លៃ​ពិសេស​, អរគុណ​អ្នក​មើល​ងាយ​ និង​ឈ្នានីស​ដែល​រុញច្រាន​ស្រី​ម្នាក់​ដែល​ក្រ​រៀន​បាន​តិច​គ្មាន​ផ្ទះ​នៅ​រហូត​មាន​វីឡា 3​កន្លែង ផ្ទះ ហ្ស​ប​ហោ​ស៍ 3​កន្លែង និង​កំពុង​រក​ទិញ​ថែម​, អ្នកដឹង​ទេ​អ្នកចំណាយ​ពេល​មើលងាយ​និង​ឈ្នានីស​ខ្ញុំ​នេះ​គឺ​វា​មិនបាន​ផល​អី​ទេ ខាត​ពេល​តែ​ខ្លួនឯង​ហ្នឹង ​អ្នក​ប្រឹង​ឈ្នានីស ខ្ញុំ​ប្រឹងរក​ស៊ី​បើក​ក្រុមហ៊ុន​ថែម​បន្ដបន្ទាប់​​អ្នក​ក្ដៅក្រហាយ​ខ្ញុំ​សប្បាយ​ធ្វើ​ការរក​ស៊ី​ ​ខ្ញុំ​ជួយ​បង្កើត​ការងារ​អោយ​មនុស្ស​ជុំវិញខ្លួន​ខ្ញុំ​ បាន​រាប់ពាន់នាក់​ ខ្ញុំ​បាន​បុណ្យ​កុសល ​តែ​អ្នក​សាង​តែ​បាប​ច្រើន​ឡើងៗ​​គិតមើល​​ទៅ​ថា​គួរតែ​ឈ្នានីស​បន្តទៀត​អត់​??»។

ស្រីអូនបន្តថា «បើបន្តទៀត​អូ​ខេ​ខ្ញុំ​ទៅ​បើក​ក្រុមហ៊ុន​ថែម​មួយទៀត​ ហើយ​បង​ឯង​នៅ​បន្ដការងារ​ដ៏​សែន​អត់​ប្រយោជន៍​ហ្នឹង​ទៀត​ទៅ​​ ​ប្រាប់​ហើយ​ថា​ឈ្នានីស​អត់​ចំណេញ​ទេ​​រកស៊ីបាន​ចំណេញ ​តែ​អត់​ស្ដាប់​អូន​សោះ​ អូ​!​ ភ្លេច​អរគុណ​ថ្នាំ​ប៉ូវ។ អរគុណ​ណាស់​ដែល​តែងតែមើល​ងាយ​ខ្ញុំ​អ្នកដឹង​ទេ​ថា​អ្នកជា​ថ្នាំ​ប៉ូវ​ដ៏​មាន​ប្រសិទ្ធភាព​ម្យ៉ាង​ ដែល​ខ្ញុំ​មិនបាច់​ចំណាយ​លុយ​ទិញ​គ្រាន់តែ​ឈឺចាប់​ តែ​បន្ទាប់ពី​ការឈឺចាប់​នេះ​គឺ​ខ្ញុំ​មាន​កម្លាំងចិត្ត​ពេញៗ​ដើម្បី​ដើរ​អោយដល់​ចំណុច​មួយ​ដែល​ខ្ពស់​ជាង​អ្នក»។

ស្ត្រីចិត្តធម៌រូបនេះបន្តថា «ផ្ញើ​​ជូន​កំពូល​អ្នក​តាម​ឈ្នានីស​គ្មាន​ដែន​កំណត់​និង​ថ្នាំ​ប៉ូវ​ ផ្ដាំ​ទៅមួយ​ក្រុម​ទៀត​ចង់​មាន​មិនមែន​រក​ស៊ី​មួយ​មុខ​ ហើយ​ឈ្នានីស​គេ​ទេ​ណា​ រក​ស៊ី​ច្រើន​មុខ​ណាស់​សូមបញ្ជាក់​អ្នកបង្កើត​អា​ខោ​ន​ក្លែងក្លាយ​មក​បង្ខូច​ផលិតផល​ខ្ញុំ​ តិច​​គិតថា​បង្ខូច​ហើយ​ខ្ញុំ​ប្រាកដជា​ចប់​ដាច់បាយ​មែន​​ ប្រាប់​ណា​មុខរបរ​ធំ​ខ្ញុំ​មិនមែន​លក់​អន​ឡាញ​ហ្នឹង​ទេ​​ មួយ​ខែ​ខ្ញុំ​ឡាយ​2​ដង​ហ្នឹង​អត់​ចេះ​មើល​ទេ​អី​​ បើ​ផ្ដោត​តែ​អន​ឡាញ​ខ្ញុំ​ត្រូវ​ឡាយ​រាល់ថ្ងៃ​ឬមួយ​ថ្ងៃ​4​ដង​ហើយ ​សូម​យល់​ផង​អ្នក​ស្អប់​​អើយ​​ឈ្នានីស​ចុះ​ឈ្នានីស​ឡើងស៊ី​អំបិល​អោយ​ស្រឡះ​រាង​នៅ​ មនុស្ស​គេ​មិន​អោយមើល​ងាយ​មនុស្ស​ទេ ​ថ្នាំ​ប៉ូវ​ថ្ងៃនេះ​អ្នកមើល​ងាយ​ខ្ញុំ​បាន តែ​ខ្ញុំ​មិនមែន​ទន់ជ្រាយ​អោយ​អ្នក​​មើល​ងាយ​ខ្ញុំ​មួយជីវិត​ទេ​សូម​ចាំ»៕

 

Related posts

Leave a Comment