ស្ដាប់ អ្នកនាង ប៉ែន សុ​ផានី រៀបរាប់​ទាំង​អួល​ដើមក ក្រោយ​ម្ដាយ​ខ្លួន​ទទួលមរណភាព

ភ្នំពេញ ៖ តារា​សម្ដែង​ដ៏​ល្បីឈ្មោះ​អ្នកនាង ប៉ែន សុ​ផានី នៅថ្ងៃនេះ មានទុក្ខ​ជា​ទម្ងន់ ដោយ​ម្ដាយ​របស់​អ្នកនាង បាន​ទទួល​មរណភាព ដោយសារ​ជំងឺមហារីក​ស្បូន ដែល​អូស​បន្លាយ​ជាង​១០​ឆ្នាំ​មកហើយ។

បង្ហោះ​វីដេអូ​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកនាង ប៉ែន សុ​ផានី តារា​ស​ម្ដែ​ង​អ៊ឹម ជីវ៉ា បាន​សរសេរ​រៀបរាប់ថា «​ទិដ្ឋភាព​បុណ្យសព​ម្តាយ​របស់​តារា​សម្តែង​ដ៏​ល្បី អ្នកនាង ប៉ែន សុ​ផានី RIP , នៅ​រសៀល​នេះ​ខ្ញុំបាទ អ៊ឹ​ម ជីវ៉ា បានមក​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​តារា​សម្តែង អ្នកនាង ប៉ែន សុ​ផានី និង​នាំយក​ថវិកា​ចំនួន ១ ០០០ ០០០ រៀល (​មួយ​លាន​រៀល ) ដែលជា​ថវិកា​ផ្ទាល់​របស់ លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ម៉ម សុខ​វិសាល និង​លោកជំទាវ នឹម វណ្ណៈ បុត្រី​អ្នក​ម្តាយ​ជំទាវ ហ៊ុន ស៊ីណាត និង ឯកឧត្តម នឹម ច័ន្ទ​តារា ចូលរួម​ក្នុង​ពិធី​បុណ្យសព​ម្តាយ​របស់​អ្នកនាង ប៉ែន សុ​ផានី។ លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ម៉ម សុខ​វិសាល និង​លោកជំទាវ នឹម វណ្ណៈ បុត្រី​អ្នក​ម្តាយ​ជំទាវ ហ៊ុន ស៊ីណាត ក៏បាន​ផ្តាំផ្ញើ​និង​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នៃ​ក្រុម​គ្រួសារ​នៃ​សព​ផង។ ដោយ​ក្តី​គោរពៈអ៊ឹម ជីវ៉ា​រុងរឿង​»​។​

នៅក្នុង​បទសម្ភាសន៍​ជាមួយ​លោក​អ៊ឹម ជីវ៉ា​នោះ អ្នកនាង ប៉ែន សុ​ផានី បាន​រៀប​រាប់ទាំង​អួលដើមក​ថា ម្ដាយ​របស់​ខ្លួន​ បានទទួល​មរណភាព​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ក្នុង​ជន្មាយុ​៦៩​ឆ្នាំ ដោយសារ​ជំងឺមហារីក​ស្បូន ដែល​បានកើត​ឡើង​ជាង​១០​ឆ្នាំ​មកហើយ​។​

អ្នកនាង​បន្ត​ថា មុន​ទទួលមរណភាព​នោះ ​ពួក​ខ្លួន​ជា​កូន​ៗខិតខំ​យក​ម្ដាយ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​អស់​លទ្ធភាព​ហើយ ​ហើយ​ចុងក្រោយ​មក​មើល​ថែ​នៅ​ផ្ទះ​បាន​ប្រហែល​១​ខែ ​គាត់​ក៏​ទៅ​ចោល​អ្នក​នាងតែម្ដង។

អ្នកនាងថា ម្ដាយ​របស់ខ្លួន​ក៏បាន​ដឹង​ដែរ​ថា ជំងឺ​នេះ​មិនអាច​ព្យាបាល​ជា​នោះទេ ហើយ​ក៏បាន​ផ្ដាំផ្ញើ​ទៅកាន់​អ្នកស្រី ដែលជា​កូន​បង ឲ្យ​ជួយ​មើលថែ​ប្អូន​ជំនួស​គាត់ ពិសេស​ឲ្យ​ខ្លួន​មើលថែ​សុខភាព​ខ្លួនឯង​ផង ព្រោះ​អ្នកស្រី​ថា​សុខភាព​គាត់​ក៏​មិនសូវ​ល្អ​ដែរ​។ សូម​ទស្សនា​វីដេអូ​លម្អិត​ខាងក្រោម​នេះ៕

 

https://www.facebook.com/CambodiaStarLife/videos/647489149190917/

Related posts

Leave a Comment