វណ្ណដា​ ​ថា​ អ្នក ​ដែល​មើល​ ហើយ​យល់​អត្ថន័យ​បទ​«DEMON» របស់​ខ្លួន​ គឺជា​មនុស្ស​ខ្លាំង

តារា​​ចម្រៀង​ឯករាជ្យ​លោក​វណ្ណដា កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ បាន​បញ្ចេញ MV បទ​ចម្រៀង​ថ្មី​មួយ​នៅ​ក្នុង​អាល់​ប៊ុ​ម SKULL គឺ​បទ DEMON ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍ និង​គាំទ្រ​ច្រើន​ពី​សំណាក់​ហ្វេ​នៗ​របស់លោក​នោះ​។​

​តាមរយៈ​M​ថ្មី​នេះ តារាចម្រៀង ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​យុវជន​រូបនេះ បាន​បញ្ជាក់ថា បើ​អ្នកណា​មើល​ហើយ​យល់​ពី​អត្ថន័យ​របស់​វា អាច​អប់រំ​ចិត្ត​ខ្លួនឯង ដោះស្រាយ​បញ្ហា​ក្នុង​ចិត្ត គឺជា​មនុស្ស​ខ្លាំង​។​

លោក បានបញ្ជាក់​នៅក្រោម​MV​បទ «DEMON» ដែល​បង្ហោះ​ចូលក្នុង​ឆា​នែ​ល​របស់ខ្លួន​ដូច្នេះ​ថា «​អ្នក​ដែល​មើល​ហើយ យល់​អត្ថន័យ​ដែល​ខ្ញុំ​បង្ហាញ អាច​អប់រំ​ចិត្ត​ខ្លួនឯង ដោះស្រាយ​បញ្ហា​ក្នុង​ចិត្ត រើ​បម្រាស់​ពី​ភាពអវិជ្ជមាន​ក្នុង​ខ្លួន​បាន នោះ​ហើយ “​អ្នក​គឺជា​មនុស្ស​ខ្លាំង​” ខ្លាំង​ក្នុង​ចំណុច​ដែល​មិន​មើលងាយ​បញ្ហា 🇰🇭 គ្រប់​ចម្រៀង​របស់ខ្ញុំ​ទាំងអស់​ភាគច្រើន​គឺ​បម្រើការ​សប្បាយ និង​ជួយ​ដោះស្រាយ​បញ្ហា​របស់​អ្នក​ទាំង​គ្នា សង្ឃឹម​ថា​អ្នកនឹង​ចងចាំ​ឈ្មោះ​ខ្ញុំ​រហូត​ទៅ អរគុណ​៕ ពី​ខ្ញុំ វណ្ណដា​»​។​

បទ​ចម្រៀង​នេះ គិត​ត្រឹម​រសៀល ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០​នេះ មាន​អ្នក​ចូល​ទស្សនា​ចំនួន​៤០​ម៉ឺន​ដង អ្នក​ចុច​ឲ្យ​មេដៃ​ពេញចិត្ត​ជិត​៥​ម៉ឺន​នាក់ អ្នក​ចុច​មិន​ពេញចិត្ត​ជាង​៦០០​នាក់ និង​មាន​អ្នក​ចូល​បញ្ចេញ​មតិយោបល់​ជិត​៣​ពាន់​នាក់​៕​

 

Related posts

Leave a Comment