ពេល​ឃើញ​កូន​សាង​ផ្នួស​សង​គុណ, ​ឪពុក G-devith រំភើប​ ​រួច​ពោល​ពាក្យ​ថា…

ភ្នំពេញ ​៖ ​មហាជន​ពិតជា​បាន​ដឹង​គ្រប់គ្នា​ហើយ​ថា ​តារាចម្រៀង​រ៉េ​ប​លោក ងួន ចាន់​ដេវីត ឬ​G-Devith បន្ទាប់​អាជីព​សិល្បៈ​រាង​រយាល​ដៃ​បន្តិច​ហើយ​នោះ​ ក៏បាន​សម្រេច​ចូល​សាង​ផ្នួស​ដើម្បី​ធ្វើការ​តបស្នង​សងគុណ​ដល់​ឪពុក​-​ម្តាយ។ម្យ៉ាង​ក៏​ដើម្បី​ជាការ​រំងាប់​អារម្មណ៍​មួយ​រយៈពេល​ផងដែរ។

ទន្ទឹម​ពេលដែល​ឃើញ​កូនប្រុស​ចូល​សាង​ផ្នួស​បែបនេះ​ឪពុក​របស់​លោក G-Devith បញ្ចេញ​សារ​ក្នុង​ចិត្ត​ដោយ​បង្ហាញ​អារម្មណ៍​រំភើបចិត្ត​ថា ​កូន​សម្លាញ់​ពុក ពុក​មាន​មោទនភាព​ហួស​បរិយាយ​ក្នុងនាម​ពុទ្ធ​សាសនិក​ដ៏​ឧ​ត្ត​ម សូម​ឲ្យ​កូន​បាន​ស្ងប់​ក្នុង​ពុទ្ធឱវាទ​។​ ចំណែកឯ​កញ្ញា ទេព បូ​ព្រឹក្ស ក៏បាន​បង្ហាញ​អារម្មណ៍​ដែរ​ថា ​សូម​បងប្អូន​ទូទាំង​ប្រទេស​អនុមោទនា​នូវ​កុសលផល​បុណ្យ​ផង​ចុះ​ជួប​តែ​សេចក្តីសុខ ចំរើន ជៀស​ផុតពី​ជំងឺ​ទាំងឡាយ​។​

ទេព បូ​ព្រឹក្ស បន្តទៀតថា ​សូម​ឲ្យ​មារ ប​វាស​ជៀស​ឲ្យ​ឆ្ងាយ សត្រូវ​ទាំងឡាយ​សូម​ឲ្យ​ក្លាយជា​មិត្ត​ប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​បំណង សេចក្តី​ល្អ​នឹង​នាំ​ឲ្យ​យើង​ជួបតែ​ភាពជោគជ័យ​។ ​ដោយឡែក​លោក G-Devith ក៏បាន​រៀបរាប់​អំឡុង​ពេល​ចូល​សាង​ផ្នួស​ថា​ការ​សាង​ផ្នួស​ពេលនេះ​គឺជា​ការ​តបស្នង​សងគុណ​ឪពុកម្តាយ​។​

លោក​បាន​បន្ថែមទៀតថា​ចំ ពោះ​គោលបំណង​មួយទៀត​គឺ​លោក​ត្រូវការ​ភាពស្ងប់ស្ងាត់ ចង់​រំងាប់​អារម្មណ៍ និង​ចង់​យល់ដឹង​ពី​ព្រះពុទ្ធសាសនា​ទើប​សម្រេចចិត្ត​ទៅ​បួស​តែម្តង​។​ លោក G-Devith មិនបាន​បញ្ជាក់​ទេពី​ថា​ ពេលវេលា​កំណត់​ជាក់លាក់​ណាមួយ​ដែល​ត្រូវ​លា​ចាក​សិក្ខាបទ​នោះ​ឡើយ៕​

Related posts

Leave a Comment