សួស វី​ស្សា ប្រគល់​ប្រាក់​រង្វា ន់​ដល់​អ្នក​ច្រៀង​Cover​បទ​ខ្លួន​៣​នាក់ ដែល​ជាប់​ចំណាត់ថ្នាក់

ភ្នំពេញ ​៖ ​ដូច​ការសន្យា ក្រោយពី​ប្រកាស​លទ្ធផល​អ្នក​ជាប់​ចំណាត់ថ្នាក់​លេខ​១​ដល់​លេខ​៣​កាលពី​យប់មិញ ចំនួន​៣​នាក់​ ចំពោះ​អ្នក​ច្រៀង​Cover​បទ​«​ស្មើគ្នា​» របស់​ខ្លួន​នោះ នៅ​មុននេះ​បន្តិច តារា​ចម្រៀង សួស វី​ហ្សា បាន​បង្ហោះ​រូបអ្នក​ទាំង​៣​នាក់​នោះ ដែល​ទទួលបាន​ប្រាក់រង្វា ន់​ពី​នាង​នោះ​។​

បង្ហោះ​រូបភាព​អ្នក​ជាប់​ចំណាត់ថ្នាក់​ទាំង​៣​នាក់​នោះ សួស វី​ស្សា បាន​សរសេរ​រៀបរាប់ថា «​នេះ​ជា​ម្ចាស់​ជ​យ័​លា​ភី​ទាំងបី​នាក់ ដែល​ពេលនេះ​ពួកគាត់​បានទទួល​ប្រាក់រង្វា ន់​ដល់ដៃ​ហើយ ឃើញថា​ពួកគាត់​សប្បាយចិត្ត​ណាស់​​គាត់​ទាំងបី​នាក់​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១ លេខ ២ លេខ​៣ ក្នុង​ការលេង​ហ្គេម​ច្រៀង​Cover បទ​ចំរៀង​របស់​នាង​ខ្ញុំ បទ​(​ស្មើគ្នា​) លេខ 1 =150$ លេខ​2=100$ លេខ​3=50$​។ ជា​ចុងក្រោយ​អរគុណ​បងប្អូន​ទាំងអស់គ្នា​សំរាប់​ការចូលរួម​លេង​ហ្គេម​នេះ​យ៉ាងច្រើន​កុះករ​..»​។

សូមបញ្ជាក់ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន តារាចម្រៀង​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម​ហង្ស​មាស​រូបនេះ បានប្រកាស​ឲ្យ​មានការ​Cover​បទ​របស់ខ្លួន ដើម្បី​ឈ្នះ​រង្វាន់​ដូច្នេះ​ថា «​តោះ​បងប្អូន​cover​បទ​ថ្មី​របស់ខ្ញុំ​(​ស្មើ​គ្នា​)​ទាំងអស់គ្នា​លេង​ទេ​? នាង​ខ្ញុំ​នឹង​ជ្រើសរើស​អ្នកឈ្នះ​ដែលមាន​សម្លេង​ពិ​រោះ​ចំនួន ៣​នាក់​។​
លេខ​១​នឹង​ទទួលបាន $១៥០ លេខ​២​នឹង​ទទួលបាន $១០០ លេខ​៣​នឹង​ទទួលបាន $៥០»។

អ្នកនាង បញ្ជាក់ថា «គ្រាន់តែ​អ្នក​ទាំ​អស់​គ្នា​ច្រៀង​បទ​(​ស្មើ​​គ្នា​)​ច្រៀង​ថត​ជា​វីដេអូរ​ក្នុង​ទូរ​សព្ទ​ដៃ រួច​ផ្ញើទៅកាន់​page របស់​នាង​ខ្ញុំ​ផ្ទាល់​។​ ថ្ងៃ​ផុតកំណត់​ឈប់​ទទួលយក​វីដេអូ : ថ្ងៃ អង្គា ទី​២១ ខែកក្កដា ឆ្នាំ​២០២០ ម៉ោង ១២ ថ្ងៃត្រង់​ពេល​ប្រកាស​លទ្ធ​ផល : ថ្ងៃ អង្គា ទី​២១ ខែកក្កដា ឆ្នាំ​២០២០ ម៉ោង​៩ យប់​។ តោះ​ចូលរួម​ទាំងអស់គ្នា​ណា៎​.. ខ្ញុំ​រង់ចាំ តោះ​ជួយ Share »។ លុះយប់ថ្ងៃទី២១ ម្សិលមិញនេះ អ្នកនាងក៏ឡាយវីដេអូ ប្រកាសអ្នកឈ្នះទាំង៣នាក់នោះតេម្ដង៕​

  

https://www.facebook.com/SousVisaOfficial/videos/617637575821912/

 

Related posts

Leave a Comment