ទីបំផុត ​ជី ដេវីត​ សម្រេចចិត្ត​កោរសក់​សាង​ផ្នួស ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល

ភ្នំពេញ ៖ ទីបំផុត​ តារា​ចម្រៀង​ប្រុស ​ងួន ចាន់​ដេវីត ហៅ​ជី ដេវីត បាន​សម្រេច​កោរសក់​សាង​ផ្នួស​ហើយ​ ជាហេតុ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​នាក់ ​បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​ដំណឹង​មួយ​នេះ។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបថត​តារា​ចម្រៀង ងួន ចាន់​ដេវីត ស្ថិត​ក្នុង​ពិធី​បំបួស​នាគ​នោះ កញ្ញា​ទេព បូ​ព្រឹក្ស នៅ​យប់​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២០​នេះ បាន​បង្ហោះ​សារ​យ៉ាងខ្លី​ថា «​ពិធីសូត្រមន្ត (​បំបួស​នាគ​)»​។ តាមរយៈ​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នេះ បង្ហោះ​ត្រឹម​រយៈពេល​៤០​នាទី មាន​អ្នក​ចុច​ដាក់​សញ្ញា​មេដាយ បេះដូង​…​រហូតដល់​ទៅ​ប្រមាណ​៥០​ម៉ឺន​នាក់​ឯណោះ និង​អ្នក​បញ្ចេញមតិ​ជិត​២​ពាន់​។​

ពាក់ព័ន្ធ​នឹង​ដំណឹង​នេះ​ដែរ បើតាម​មតិ​មួយ ទំនងជា​ចេះដឹង​ជ្រៅជ្រះ​ផ្នែក​នេះ បាន​លើក​ឡើងថា «​បំបួស​នាគ​មានន័យថា ជា​ការ​បំបួស​កុលបុត្រ​មិន​ថា ក្មេង ឬ​ចាស់​ឡើយ ឱ្យតែ​បុគ្គល​នោះ​មាន​សទ្ធា​ចង់​ក្លាយ​ជា​ព្រះសង្ឃ​។ ចំពោះ​ការ​បួស​ប្រសិនបើ​បុគ្គល​នោះ​ចង់​បួស​ត្រឹមតែ​ជា​សាមណេរ គឺ​មិន​ប្រកាន់​អាយុ​ឡើយ តែ​បើ​ចង់​បួស​ជា​ភិក្ខុ​ទាល់តែ​មាន​អាយុ​២០​ឆ្នាំ​ពេញ​ឡើង​ទៅ​ទើប​អាច​បួស​បាន។ ឯ​បុគ្គល​ដែល​គេ​ហៅថា នាគ គឺជា​អ្នក​ដែល​ត្រូវ​បួស ស្ថិត​ក្នុងពេល​រៀបចំ​ពិធី​បំបួស​នោះ​ឯង លុះ​ពេល​បំបួស​រួចរាល់​បុគ្គល​នោះ​នឹង​ក្លាយ​ជា​ព្រះសង្ឃ​លែង​ជា​នាគ​ទៀតហើយ​»​។​

ឆ្លើយ​ទៅនឹង​សំណួរ​ថា​តើ «​បំបួស​នាគ​មានន័យ​យ៉ាងណា​? មាន​អ្នកដឹង​ទេ​? សូម​អធិប្បាយ​ផង អរគុណ​»​នោះ មតិ​មួយទៀត​បាន​លើក​ឡើង​​ដែរ​ថា «​រឿងដំណាល​កាល​ជំនាន់​ព្រះពុទ្ធ មាន​សត្វ​នាគប្រែ​ក្រឡា​ខ្លួន​ជាម​នុស្ស សុំ​ព្រះពុទ្ធ​បួស​ លុះ​បួស​ហើយ នៅវេលា​ថ្ងៃត្រង់ លោក​សឹង​ភ្លេចខ្លួន​មិន​បិទទ្វារ​ក៏​ក្លាយខ្លួន​ជា​នាគ​យ៉ាង​ធំ​ពេញ​បន្ទប់ ព្រះសង្ឃ​ផ្សេង​បើកទ្វារ​ឃើញ​មានការ​ភ័យ​ខ្លាច​ស្រែក​ឆោឡោ លោក​ជា​នាគ​ក៏​ភ្ញាក់​ដឹងខ្លួន​ឡើងវិញ ហើយក៏​បានឮ​ដល់​ព្រះពុទ្ធ ព្រះអង្គ​បាន​ឲ្យ​នាគ​ត្រឡប់​ទៅវិញ និង​មិន​អនុញ្ញាត​ឲ្យ​សត្វ​បួស​ជាដាច់ខាត»។

មតិដដែលបន្តថា «នាគ​មុននឹង​ទៅវិញ បាន​សុំ​ពរ​ពី​ព្រះពុទ្ធ​ថា​ដោយ​សេចក្ដី​ជ្រះថ្លា​​ របស់ខ្លួន​ចង់​បួស​តែ​មិនអាច​បួស​បាន​បែបនេះ​ក៏​សុំ​ពរ​ព្រះពុទ្ធ សុំ​ឲ្យ​ពេល​មាន​បំបួស​កុលបុត្រ​សូម​ឲ្យ​ហៅថា​នាគ​បួស​ឬ​បំបួស​នាគ​ផង​ចុះ​»៕​

https://www.facebook.com/GDevith/videos/2978720398903064/

Related posts

Leave a Comment