ទ្រី ដាណា សរសើរ​កូន​ក្រមុំ​របស់​ខ្លួន មិន​ដែល​ចេះ​ដើរលេង​ទេ ទំនេរ​មើល​…

ភ្នំពេញ ៖ ក្រោយពី​ទិញ​រថយន្ត​ម៉ាក​lamborghini តម្លៃ​ប្រមាណ​៥០​ម៉ឺន​ដុល្លារ​ជា​កាដូ​ សម្រាប់​កូន​ក្រមុំរបស់ខ្លួន ​ហើយ​ឡាយ​វីដេអូ បង្ហាញ​មហាជន​ឃើញ​ជា​សាធរណៈ​នោះ, ទ្រី ដាណា នៅ​រសៀលថ្ងៃដដែលនេះ ក៏​បាន​បង្ហោះសារ ​សរសើរ​កូន​ស្រី​រូប​នេះផងដែរ។

ថៅកែហាងចិត្តធម៌រូបនេះ បានបង្ហោះសារសរសើរកូនស្រី អមដោយរូបភាពជាច្រើនសន្លឹកដូច្នេះថា «ថា​មិនដែល​ចេះ​ទារ​អី​ទេ ខ្ញុំ​ប្រាប់​គាត់​ចង់​ទិញ​ឡាន​មួយ​ឱ្យ​ជិះ គាត់​ថា​មិនបាច់​ក៏បាន ដល់​សួរ​ពេក ថា​ចឹ​ង​សុំ​អា​ព្រូស​មួយ ដឹក​ប្អូន​ទៅ​រៀន​ក៏បាន 🥰🥰😄😄 បងប្អូន នេះ​ហើយ កូនស្រី​ខ្ញុំ 😄មិនដែល​ចេះ​ដើរលេង​ទេ ទំនេរ​មើ​យូ​ធូប ចូលចិត្ត​បច្ចេកវិទ្យា​ណាស់ ចឹ​ង​ទិញ​អានេះ វា​ត្រូវ​គាត់​ម៉ាច់​។ អាណិត​គាត់ ចេះ​គោរព ចេះដឹង មិនចេះ​ឫក​ទេ រៀន​ដឹង​រៀន មក​ផ្ទះ​ជួយ​លក់​ទៀត។

ទ្រី ដាណា បន្តថា «ប្រាប់​គាត់​ហើយ ថា​កាល​មុន ខ្ញុំ​លំបាក​យ៉ាងណា គាត់​ក៏​ដឹង​ដែរ ឥឡូវ​បាន​ស្រួល​បន្តិច ក៏​មិនត្រូវ​ភ្លេច​កំណើត ចេះ​ជួយ​គេ ស្រលាញ់​មនុស្ស​ជុំវិញខ្លួន​🥰🥰 ត្រូវ​ចេះ​គោរព ស្មោះត្រង់ មិន​បំពាន មិន​ច្រណែន មិន​ឈ្នានីស​អ្នកដទៃ នោះ​ហើយ​ជា​ក្ដី​សុខ​ពិតៗ»។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ អ្នកនាងទ្រី ដាណា បានធ្វើការឡាយវីដេអូ បង្ហាញមុខកូនស្រីរបស់ខ្លួនឲ្យមហាជនបានឃើញ​ជាសាធារណៈ។ ជាមួយ​គ្នានេះ អ្នកនាងក៏បានបិទភ្នែក ឲ្យកូនទាយកាដូ នោះដែរ ហើយពេលបើកភ្នែកឡើង កាដូនោះ ជារថយន្តដ៏ទំនើបម៉ាកlamborghini។

រថយន្តនេះ ជារថយន្ត ដែលអ្នកនាងបានទិញ កាលពីពេលថ្មីៗកន្លងទៅនេះ ចតបញ្ឈរមុខហាង ហើយត្រូវបានសារព័ត៌មានជាច្រើន ចុះផ្សាយព្រោងព្រាតនាពេលនោះផងដែរ៕

 

វីដេអូ​ រំភើបរបស់កូនស្រី

Posted by ទ្រី ដាណា Dana Try on Tuesday, July 21, 2020

Related posts

Leave a Comment