សូម​សរសើរ! មិត្តភក្តិ​ធ្លាប់​ជិះ​កង់​ឌុប​គ្នា​ទៅ​រៀន​កាលពី​ក្មេង ​បែក​២៧​ឆ្នាំ​នៅតែ​ស្កាត់​មក​ជួប​គ្នា​មិន​ខ្វល់​ពី​ជីវភាព

ភ្នំពេញ ​៖ ​កំពុងមាន​ការចែករំលែក​និង​លើកសរសើរ​បុរស​ម្នាក់​ព្រោះតែ​រូបគាត់​ជាម​នុស្ស​ដែលមាន​ទឹកចិត្ត មិន​ភ្លេច​ចំ​មិត្តភក្តិ​ចាស់ ដែល​បាន​បែក​គ្នា​រយៈពេល ២៧​ឆ្នាំ​មកហើយ​ ខណៈដែល​ជីវភាព​នៃ​ការរស់នៅ​គឺ​មានការ​ខុសប្លែកគ្នា​ផ្ទុយស្រឡះ។

ផ្អែក​តាម​Account Facebook​ឈ្មោះ ប៊ិន ស័​រ បាន​សរសេរ​រៀបរាប់ថា​ «ពេលវេលា​២៧​ឆ្នាំ ពិតជា​លឿន​ខ្លាំងណាស់ សម្លាញ់​ម្នាក់​នេះហើយ​តែងតែ​បង្រៀន​ខ្ញុំ ឲ្យ​ចេះ​ឡើងត្នោត ចេះ​បរ​រទេះ​គោ ចេះ​ភ្ជួរ ចេះ​ដុត​ធ្យូង គាត់​តែងតែ ជិះ​កង់​ឌុប​ខ្ញុំ​ទៅ​រៀន តែ​ពេលនេះ​ខ្ញុំ​មិនដែល​ភ្លេច​គាត់​ម្តងណា​ទេ ពួក​យើង​នៅតែ​ចងចាំ​គ្នា​ជា​រៀងរហូត»។

ជាមួយគ្នានេះ​មាន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​ បាន​លើកសរសើរ​ថា ​សម្រាប់​ខ្ញុំ កម្រ​ឃើញបែបនេះ​ណាស់ លោកពូ​ទាំងពីរ ជា​គំរូ​ល្អ​មួយ​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ អោយ​ចេះ​ស្រលាញ់គ្នា កុំ​ភ្លេច​គ្នា​ពេល​មានបាន។

មិត្ត​ល្អ​ចេះ​ជួយ គ្នា​ក្នុង​គ្រាក្រ ថ្ងៃនេះ​យើង​ជួយ​គេ ពេល​ក្រោយ​ជួប​ទុក្ខ​គេ​នឹង​ជួយ​យើង​វិញ មិត្តភាព​បែបនេះ​ប្រាក់កាស មិនអាច ទិញ​បានឡើយ​។​ ខ្ញុំ​មាន​សេចក្តីរំភើប​ចំពោះ​មិត្តភាពរ​បស់បង​ទាំង​២ សង្ឃឹមថា​បង​នឹង​ជួយ​រកមុខ​របរ ឬ​ការងារ​អ្វីមួយ​ឲ្យ​ជីវភាព គាត់​ប្រសើរ​ជាង​នេះ។

សូម​សរសើរ​សម្រាប់​ការរក្សា​មិត្ត​ភាពល្អ​ដោយ​គ្មាន​ការរើសអើង​។ ល្អ​ណាស់​លោកពូ​! ខ្ញុំ​សូម​ចូលរួម​ត្រេកអរ​ផង​ដែល​មិត្តភាព​រវាង​លោកពូ​ទាំងពីរ​នៅ​ល្អជា​និរន្ត​​​បែបនេះ​! តែ​សម្រាប់​ខ្ញុំ​វិញ​មិត្ត​ខ្លះ គាត់​រៀន​បាន​ខ្ពស់ តែដោយសារ​ភាព​ខ្ពង់ខ្ពស់​នេះ បានធ្វើអោយ​គាត់​ភ្លេច​មិត្ត​ទាប​ដូចជា​រូបខ្ញុំ​!​។​ នេះ​បើ​យោងតាម​ប្រភព​ខាងលើ​បាន​រៀបរាប់​បន្ថែម៕

 

Related posts

Leave a Comment