ក្រោយ​ប៉ូ លិស​ស្នង​ការ​ហៅ​ទៅ​ជួប ម្ចាស់​អាខោន​Saran Narita​ថា ហ៊ា​ហាម​ឣត់​ឲ្យ​ទៅ​ទេ តែ​នាង​ព្រម​ទៅ​និយាយ​គ្នា​លេង

ភ្នំពេញ​ ៖​ ក្រោយពី​ត្រូវ​ប៉ូ លិស​ស្នង​ការហៅ​ឲ្យ​ទៅ​ជួប​នោះ នារី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Saran Narita» បាន​លើកឡើង​ថា «​កុំ ​បំ​បោង ព័ត៌មាន ឣី​. see you 2moro ហ៊ា ហាម​ឣ​ត់ ឣោ​យ​ទៅ ទេ​.ចង់ ចាំ ឣោ​យ ចុះ មក ចា ប់​. តែ ខ្ញុំ ព្រម ទៅ និយាយ គ្នា លេង​»​។​

បង្ហោះ​ក្រោម​សារ​ខាងលើ នារី ដដែល​បាន​សរសេរ​ទៀតថា «​ឣ​ត់​មានរឿង​ឣី​ទេ បង​បង​. ធម្មតាៗ តែ ផ្អើល​ពេក​»​។ ពេល​មានការ​ខំ​មិន​ឆ្លើយតប​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​កម្នា​ក់ថា​«​បើ​គេ​ចុះ​ព័ត៌មាន​អូន​? ​បង​ដឹងថា​អូន​មិន​អី​ទេ​ហាស​ហា »​នោះ នារី​ដដែល​តប​ថា «​ចា​គ្រាន់តែ​ល្បី​ខ្លាំង លើស​ពី​ការរំពឹងទុក ណា បងស្រី​»​។​

ក្រោយមក នៅ​យប់​ថ្ងៃ​ដដែល នាង​បាន​បង្ហោះ​សារ​ឆ្លើយតប​នឹង​ការសួរនាំ​តាម​ឆាត​ថា «​បង ប្ឣូ​ន ខ្ញុំ មិន តប chat នរណា ដែល សួរ នាំ ពី រឿង ខ្ញុំ​.ច​ម្លើ​យ I don’t know. ព្រោះ មិន​ពាក់ព័ន្ធ​មានតែ មិត្ត និង ឣ្ន​ក ស្គាល់ កំពុង វិភាគ សាច់ រឿង​»​។

ដោយ​ឡែក​ មុន​ពេល​សម្រេច​ចិត្ត​ថា​ទៅ​ជួប​ប៉ូ លិស​ស្អែក​នោះ ​នារី​ខាង​លើ​ហាក់​មិន​ទទួល​ស្គាល់​កំហុស ​ហើយ ​បានបង្ហោះ​សារ​ថា «មិន​លប់ post ទេ​. មិន សុំទោស ទៀត ឣ​ត់ បាន ធ្វើ ខុស​.ផុស ថែម 😍 មិន​ខុស​ផង​.ឈប់​ច្រណែន គេ​ទៅ មនុស្ស ឣា​ក្រក់​អើយ»។

ក្រោយ​មក​ ក៏​បង្ហោះ​សារ​ទៀត​ថា «ទៅ​ជួល​ភ្នួង​ការ ​ពាក់​ថត Video លក់​ឡេ o nline ឡូ​វ ហៃ​.ឣោ​យ​គេ​ដឹងថា​ឣូ​ន​ស្ត្រី​ខ្មែរ 😄🌸លិច​គល់​ទ្រូង តែតិច តួច ថា​ឣែ​ង មី​ឆ្កួ ត​. មី​ស្រី ឣ​ត់ កេរខ្មាស់​.View នៅ account Saran Narita និង​ទៅ​. មើល​ទៅ លេច​ឣី​ខ្លះ​?ខ្លាច ញុំ មង »។

គួរ​បញ្ជាក់​ថា ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក នៅរសៀល​ថ្ងៃ​ទី​២០ ​ខែកក្កដា​នេះ បាន​បញ្ជា​អោយ ការិយាល័យ​ជំនាញ នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បើក​ការស្រាវជ្រាវ​ដើម្បី​នាំ​ខ្លួន​ម្ចាស់​គណនី ហ្វេ​ស​ប៊ុ​ក ឈ្មោះ Saran Narita ដែល​បាន​បង្ហោះ​រូប​វី ដេអូ សិ ច​ ស៊ី ហួសហេតុ​ធ្វើ​ឲ្យ​ប៉ះ ពាល់​ដល់ កិត្តិយស និង សេចក្ដីថ្លៃថ្នូរ របស់​ស្ត្រី​ខ្មែរ​។ ជាពិសេស​បំពាន​នឹង​អនុសាសន៍​ណែនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​មិន​អនុញ្ញាត​អោយ អ្នកលក់​តាម​អ ន​ឡាញ ឡាយ​លក់​ផលិ តផល​របស់ខ្លួន​បញ្ចេញ​ភាព​សិ ច​ស៊ី​ហួសហេតុ​នោះ​ទេ៕

 

Related posts

Leave a Comment