ម៉ោង​៧​យប់​នេះ ទ្រី ដា​ណា ឡាយ​បកស្រាយ​រឿង​ស្ត្រី​ម្នាក់​ជេរ ប្រមា ថ​ខ្លួន

ភ្នំពេញ ៖ អ្នកស្រី​ទ្រី ដា​ណា ម្ចាស់​ហាង​ពេជ្រ​ចិត្តធម៌ បានប្រកាសថា អ្នកនាង នឹងធ្វើ​ការ​ឡាយ​បកស្រាយ ពាក់ព័ន្ធ​នឹង​រឿង​ស្ត្រី​ម្នាក់​ជេរ ប្រមា ថ ​មក​លើ​អ្នកនាង ដោយ​ប្រាប់​ឲ្យ​បងប្អូន​ដែល​ចង់​ដឹង ចូល​មក​ទស្សនា​ផងដែរ។

អ្នកស្រី​ទ្រី ដា​ណា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ឈ្មោះ​«​ទ្រី ដា​ណា Dana Try» ដោយ​បញ្ជាក់​ដូច្នេះ​ថា «​នៅ​វេលា​ម៉ោង​7,00​យប់​នេះ​នាង​ខ្ញុំ​នឹង​ឡាយ​បកស្រាយ​ចំពោះ​ស្ត្រី​ម្នាក់​ដែល​បាន​ជេ​រ ប្រមា ថ​ នាង​ខ្ញុំ​ បើ​បងប្អូន​ចង់ដឹង​ចូល​តាមដាន​ទាំងអស់គ្នា​»​។​

ក្រោយមក អ្នកនាង​បាន​បង្ហោះ​សារ​មួយទៀត ភ្ជាប់​ជាមួយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្លែ ងក្លាយ ដែល​យកឈ្មោះ និង​រូប​អ្នកនាង​ទៅ​តាំង ថា «​សូម​ជម្រាប​បងប្អូន​ទាំងអស់គ្នា​នេះ​មិនមែន​pa ge​នាង​ខ្ញុំ​ទេ នឹង​សូម​អោយ​អ្នក​ដែល​ក្លែ ងបន្លំ​លុប​ជាបន្ទាន់​ បើមិន​ដូចនេះ​នាង​ខ្ញុំ​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បា ប់​។ អរគុណ​»​។​

​គួរ​បញ្ជាក់​ថា ក្នុង​សំណេរ​ខាងលើនេះ អ្នកនាង មិនបាន​បញ្ជាក់ថា ស្ត្រី ដែលជេរ ប្រមា ថ ​ខ្លួន​នោះ ជា​អ្នកណា​នោះទេ តែ​តាមរយៈ​ការ​ឡាយ​វីដេអូ ឆ្លើយឆ្លង​គ្នា​ទៅវិញទៅមក​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ កើតជា​រឿង​ក្ដៅគគុក​ក្នុងសង្គម​នេះ ស្ត្រី​រូបនោះ អាចជា​បង​របស់​អ្នកនាង​ក៏​ថា​បាន​។ ទោះ​យ៉ាងណា ការពិត​យ៉ាងណា​នោះ មានតែ​រង់ចាំ​មើល​យប់​នេះ​ប៉ុណ្ណោះ ថា​ស្ត្រី​ម្នាក់​នោះ​ជា​អ្នកណា ដើម្បី​ឲ្យ​ប្រាកដ​១០០​ភាគរយ៕

                

Related posts

Leave a Comment