ប្អូនប្រុស​ពៅ របស់​ទ្រី សុ​ផានិត និង​ទ្រី ដា​ណា ចេញ​វែកញែក​រឿង​បង​បង្កើត​ខ្លួន​ទាំង​២​នាក់​

​ភ្នំពេញ ៖ ដោយ​អត់ទ្រាំ​ពុំបាន ចំពោះ​ការចោទប្រកាន់​ពី​សំណាក់​បងស្រី​របស់ខ្លួន​ឈ្មោះ​ទ្រី សុ​ផានិត លើ​ប្អូន​ខ្លួនឯង​ឈ្មោះ​ទ្រី ដា​ណា ថា​លួច​ប្រេន ថា​ជាការ​សម្ដែង នោះ លោក​ទ្រី វិ​យោ ត្រូវជា​ប្អូនប្រុស​ពៅ​អ្នក​ទាំង​២ បាន​ចេញមុខ​វែកញែក​ប្រាប់​ការពិត​សម្រាយ​ចម្ងល់​មហាជន​។​

ចំពោះ​រឿង​ចោទប្រកាន់​ពី​អ្នកស្រី​ទ្រី សុ​ផានិត ថា ទ្រី ដា​ណា លួច​ប្រេន​នោះ លោក​ទ្រី វី​យោ បាន​ឆ្លើយតប​ក្នុងការ​ឡាយ​វីដេអូ​ថា បើសិនជា​គាត់​លួច​ប្រែ​ន តើ​គាត់​អាច​លក់​ផលិតផល ដែលថា​លួច​ហ្នឹង បានដែរ​អត់​….​។​

លោក បាន​រំលឹកថា ពេល​ម្ដាយ​ខ្លួន​ឈឺ តើ​អ្នកណា​អ្នកចេញលុយ​មើល គឺ​មានតែ​បងស្រី​ខ្លួន​ទ្រី ដា​ណា​ប៉ុណ្ណោះ ដោយ​ចំណាយ​អស់​រាប់ពាន់ រាប់ម៉ឺន​ដុល្លារ ឯ​លោក​វិញ​គ្មាន​លុយ​ទេ តែ​ចេញ​កម្លាំង​ក្នុងការ​មើលថែ​ម្ដាយ​នោះ​។​

លោក​បាន​បញ្ជាក់ថា លោក​រស់នៅ​ជាមួយគ្នា​តាំងពី​តូច​លោក​ដឹង​ថា​អ្នកណា​យ៉ាងម៉េច បងប្អូន​លោក​ស្រឡាញ់​ដូចៗ​គ្នា តែ​រឿង​ចោទប្រកាន់​នេះ​វា​ខុស​ពី​ការពិត វា​ហួសហេតុ​ពេក​។ លោក​ថា បងស្រី​ទ្រី ដា​ណា តស៊ូ​តាំងពី​តូច​មក ហើយ​ធ្លា​ប់​លក់​ខោអាវ​នៅ​ផ្សារ​សុំា​ហាន់​ដើម្បី​ចិញ្ចឹម​បងប្អូន​៤​នាក់ និង​ឪពុកម្ដាយ​២​នាក់​ទៀតផង។

ចំពោះ​ការ​ចោទប្រកាន់​ថា ការងារ​សម្បកធម៌​ជា​ការ​សម្ដែង​នោះ លោក​បាន​បញ្ជាក់​ថា នេះ​ជា​ការ​ធ្វើឡើង​ចេញ​ពិតៗ​​របស់​បងស្រី​ខ្លួន ហើយក៏​បាន​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ពិចារណា​ផង​ដែរ​ថា​តើ ពេល​គាត់​ចុះ​ទៅ​ណា តែងតែ​ជួយ​គេ​នោះ តើ​នេះ​ជា​ការ​សម្ដែង​នេះ​ឬ​យ៉ាងណា​…..។

គួរ​បញ្ជាក់​ថា កាល​ពេល​ថ្មីៗ ស្រប​ពេល​ប្អូន​របស់​ខ្លួន​ទ្រី ដាណា កំពុង​ល្បី​​​ខ្លាំង អ្នក​ស្រីទ្រី សុផានិត ក៏បាន​ចេញ​មុខ​ឡាយ​ពន្លះ​ថា ប្អូន​ខ្លួន​លួច​ប្រេន​របស់​ខ្លួន ហើយ​មាន​លុយ​ជួយ​គេ​ ២០ ​៣០​ដុល្លារ ថត​បង្ហោះ​អួត​ហ្វេសប៊ុក ហើយ​ថា លុយ​ដែល​មាន​​​នេះ​ បាន​មក​ពី​តំណាង​លក់​ផលិតផល….ជា​ហេតុធ្វើឲ្យអ្នកនាងទ្រី ដាណា និងស្វាមី​ទ្រាំ​មិន​បាន ក៏​ចេញមុខ​ឆ្លើយតបផងដែរថា អ្នកនាង​មិនបាន​យក​ខួរក្បាល​ខ្លួនឯង យក​ពេលវេលា​ដ៏​មានតម្លៃ​របស់​ខ្លួន យក​ទៅ​មើល​រឿង​អត់​ប្រយោជន៍​នោះ​ទេ​។ បុគ្គល​ណា​ដែល​ប៉ះពាល់​អ្នកនាង គឺ​អ្នក​នាង​រ​ត់​រក​ច្បាប់​ជា​អ្នក​ដោះស្រាយ​ឲ្យ អ្នកនាង​មិន​យក​មក​មុខមាត់​ដ៏​សមរម្យ​របស់​អ្នកនាង ទៅ​ប្រឡូកប្រឡាក់​ជាមួយ​បុគ្គល​ដែល​មិនល្អ​នោះទេ៕


 

ប្អូនប្រុសពៅរបស់ទ្រី សុផានិត និងទ្រី ដាណា គឺទ្រី វាយោ បានចេញមុខឡាយ រឿងបងស្រីទាំងពីរ

ប្អូនប្រុសពៅរបស់ទ្រី សុផានិត និងទ្រី ដាណា គឺទ្រី វាយោ បានចេញមុខឡាយ រឿងជម្លោះរវាងបងស្រីទាំងពីរយ៉ាងដូច្នោះ

Posted by Komsan Arom on Sunday, July 19, 2020

Related posts

Leave a Comment