ចូលរួម​រំលែក​ទុក្ខ! ជីវិត​មួយ​ប្ដូរ​យក​ជីវិត​២ អ្នកគ្រូ​ម្នាក់ បាត់បង់​ជីវិត ទាំង​មិន​បាន​ឃើញ​មុខ​កូន

ភ្នំពេញ​ ៖​ អ្នកគ្រូ​បង្រៀន​ម្នាក់ សុខចិត្ត​បាត់បង់​ជីវិត​ខ្លួនឯង ឲ្យ​តែ​កូន​ទាំង​២​របស់​ខ្លួន បាន​រស់​រានមានជីវិត ដែល​នេះ​ជា​ភាព​ទទួលខុសត្រូវ និង​ការ​លះបង់​ដ៏​ខ្ពស់​ក្នុងនាម​ជា​ម្ដាយ​ជា​ទីគោរព​ស្រឡាញ់ ជា​គំរូ​សម្រាប់​មនុស្ស​ផងទាំងពួង។

យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«​ពិភព កិច្ច​តែងការ​បង្រៀន​» បាន​បង្ហោះ​រូបភាព​អ្នកគ្រូ​កាល​នៅរស់ អម​ដោយ​រូប​កូន​ទាំង​២​នាក់ ដើម្បី​ជា​ការ​ចូលរួម​រំលែក​ទុក្ខ​ថា «​សូម​ចូលរួម​រំលែក​ទុក្ខ​អ្នកគ្រូ​ ជីវិត​មួយ​ប្តូរ​យក​ជីវិត​ពីរ ក្នុងនាម​ឈាម​ជា គ្រូបង្រៀន សូម​ចូលរួម​សោកស្តាយ​ជា​អនេក​ចំពោះ​អ្នកគ្រូ ម៉ាប់ សុវណ្ណ ដែល​បានទទួល​មរណភាព​ទៅ​ទាំង​មិនទាន់​បានឃើញ​កូន​ទាំងពីរ ហើយ​កូន​ក៏​មិនទាន់​បានឃើញ​ម្តាយ​ផង​នោះ​»​។​

ប្រភព​បន្តថា «​អ្នកគ្រូ ម៉ាប់ សុវណ្ណ ជា​អតីត​គរុ​សិស្ស ជំនាន់ ៣៦ ថ្នាក់ F នៃ​វិទ្យាស្ថាន​គរុកោសល្យ​ខេត្តបាត់ដំបង​។ គាត់​មាន​ទីលំនៅ​: ភូមិ អូរ​គ្រៀ​ត ឃុំ​គារ ស្រុក មោង​ឬ​ស្សី ខេត្ត បាត់ដំបង​។ ជំនាន់ ៣៦ គឺ​ទើបតែ​ចេញ​បង្រៀន​ឆ្នាំ ២០១៩ ថ្មីៗ​នេះ​ទេ​។​ ដូច្នេះ​វា​ពិតជា​ពិបាក​ទទួលយក​ណាស់​ស​ម្រា​ប់​គ្រួសារ បងប្អូន មិត្តភក្តិ ព្រមទាំង​ជនរួមជាតិ នៃ​សព​។ សូម​ទៅកាន់​សុគតិភព​ចុះ !!!!!!»​។​

ឆ្លើយ​នឹង​សំណួរ​ថា គាត់​បាត់​បង់ជីវិត​ដោយសារ​អ្វី​នោះ ប្រភព​បាន​អះអាងថា គាត់​ឆ្លងទន្លេ ហើយ​ម្ចាស់​សំណួរ​ក៏បាន​សំណូមពរ​ថា «​សុំទោស​លោកគ្រូ​អ្នកគ្រូ​ឈប់​ប្រើពាក្យ​ថា​ឆ្លងទន្លេ​ទៅ​ព្រោះ​ពាក្យ​ថា​ឆ្លងទន្លេ​នេះ​គឺ​វែងឆ្ងាយ​ហើយ​ធំ​ណាស់​បើ​យើង​ឆ្លង​មិន​ផុត​គឺ​លិច​លង​ចឹ​ង​ហើយ​យើង​ប្រើពាក្យ​ថា​សម្រាលកូន​វិញ​គឺ​យើង​បាន​ធូរ​ស្រាល​ជាង »​។

ជាមួយគ្នានេះ មតិ​ជាច្រើន​បាន​ចូលរួម​រំលែក​ទុក្ខ​ដូច្នេះ​ថា «​ពិតជា​គួរ​អោយ​ខ្លោចផ្សា​រណាស់​។ សូម​អោយ​អ្នកគ្រូ​ទៅកាន់​ឋានសួគ៌​។ វិស័យ​សុខាភិបាល​គួរតែ​ពង្រឹង​បន្ថែម​ទៀត អ្នកណា​ថា​ល្អ​ក៏​ល្អ​ចុះ សម្រាប់​ខ្ញុំ​គឺ​មើល​ឃើញ​ទន់ខ្សោយ​ណាស់​។ គ្រាន់តែ​សម្រាលកូន​តែ​ត្រូវ​បាត់បង់​ជីវិត​ម្តាយ​ទៅវិញ សង្វេគ​ពេក​ហើយ​អ្នកគ្រូ​អើយ​  »​។ «​អាណិត​ណាស់​សម័យ​ទំនើប​ហើយ​នៅ​ជួយសង្គ្រោះ​គ្នា​មិនបាន​ទៀត​RIP​ប្អូនស្រី​សូម​ទៅកាន់​សុគតិភព​ផង​ចុះ​»៕​

https://www.facebook.com/BTEC28/videos/404465967192374/

 

Related posts

Leave a Comment