បើ​ប្ដី​ថា បង​ស្រលាញ់​អូន មិន​បាច់​ធ្វើខ្លួន​ពេក​ទេ​… កុំ​ស្ដាប់​អោយ​សោះ​ប្រយ័ត្ន​ដេក​យំ​ស្ដាយក្រោយ

ភ្នំពេញ​ ៖​ បើ​ប្ដី​ថា បង​ស្រលាញ់​អូន មិនបាច់​ធ្វើខ្លួន​ពេក​ទេ កុំ​ស្លៀក​ខ្លីៗ តែងខ្លួន​តិចៗ ធម្មតាៗ​បាន​ហើយ កុំ​ស្ដាប់​អោយ​សោះ​ប្រយ័ត្ន​ដេក​យំ​ស្ដាយក្រោយ។

នេះ ជា​ទស្សនៈ​មួយ ត្រូវបាន​គេ​ចែករំលែក​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តាំងពី​ឆ្នាំ​២០១៩ ហើយ​នៅតែ​បន្ត​ចែកចាយ​រហូតដល់​ឆ្នាំ​២០២០​នេះ​ទៀត ដោយសារ​ពួកគេ​មានការ​ពេញចិត្ត​នឹង​ទស្សនៈ​នេះ​ជាខ្លាំង។

ទស្សនៈ​នោះ បានលើកឡើង​ភ្ជាប់​ជាមួយ​រូបថត​បីកូន​តែងខ្លួន​យ៉ាង​ស្អាត​ដូច្នេះ​ថា «​កុំ​ចាញ់បោក​ប្ដី​អោយ​សោះ ត្រូវតែ​ស្អាត​លុះ​ក្ស័យ​គិតថា​មិន​ដើម្បី​អ្នកណា គឺ​ដើម្បី​ខ្លួនឯង​មាន​ភាព​ជឿជាក់​ទោះ​កូនខ្ចី​រវល់​ហត់​យ៉ាងណា​ត្រូវតែ​ឆ្លៀត ស្អាត​ខ្លួនឯង​ទេ អត់​បាប​ទេ»។

ទស្សនៈ​នេះ បាន​សង្កត់ធ្ងន់ថា «​បើ​ប្ដី​ថា បង​ស្រលាញ់​អូន មិនបាច់​ធ្វើខ្លួន​ពេក​ទេ កុំ​ស្លៀក​ខ្លីៗ តែងខ្លួន​តិចៗ ធម្មតាៗ​បាន​ហើយ កុំ​ស្ដាប់​អោយសោះ​ប្រយ័ត្ន​ដេក​យំ​ស្ដាយក្រោយ ប្ដី​លួច​ទៅ​ផ្ដល់​ភាពកក់ក្ដៅ​អោយ​នារីៗ ក្នុង karaoke បាត់​»​។​យ៉ាងហោចណាស់​អោយបាន​ដឹងថា​ស្អាត​ក៏​នៅតែ​ប្ដី​អាច​ក្បត់​បាន ចឹ​ង​ក៏​អស់ចិត្ត​ដែរ៕

Related posts

Leave a Comment