ចាន់ឡា ថា ថ្ងៃនេះ​អ្នក​​មើលងាយ​ខ្ញុំ តែ​មិន​ប្រាកដ​ថា​ថ្ងៃមុខ​ អ្នក​អាច​មើលងាយ​ខ្ញុំ​ទៀត​ទេ

ភ្នំពេញ ៖ មិន​ដឹង​ថា ទទួល​រង​ការ​មើលងាយ​ពី​អ្នក​ណា​នោះ​ទេ កាលពី​ពេលថ្មី​ៗនេះ លៀង ចាន់ឡា បាន​ពោលពាក្យ​ឆ្លើយ​តប​ទៅ​កាន់​អ្នក​មើលងាយ​នោះថា ថ្ងៃមុន​អ្នក​មើលងាយ​ខ្ញុំ ថ្ងៃនេះ​អ្នក​ក៏​មើលងាយ​ខ្ញុំ តែ​មិន​ប្រាកដ​ថា​ថ្ងៃមុខ​ អ្នក​អាច​មើលងាយ​ខ្ញុំ​ទៀត​ទេ។

អតីត​បេក្ខនារី​X Factor Cambodia រូបនេះ បាន​លើក​ឡើង​ដូច្នេះ​ថា «ថ្ងៃមុន​អ្នក​មើលងាយ​ខ្ញុំ ថ្ងៃនេះ​អ្នក​ក៏​មើលងាយ​ខ្ញុំ តែ​មិន​ប្រាកដ​ថា​ថ្ងៃមុខ​ អ្នក​អាច​មើលងាយ​ខ្ញុំ​ទៀត​ទេ ព្រោះ​ដរាបណា​ខ្ញុំ​នៅមាន​ដង្ហើម ​ខ្ញុំ​មិន​បោះបង់​ឡើយ ទោះ​ដួល​100​ដង​1000​ដង​ក៏​ខ្ញុំ​ក្រោកឈរ​ដែរ គេ​ថា​មនុស្ស​មើលងាយ​មនុស្ស មែនហើយ ​តែ​គួរ​កុំ​មើលងាយ​មនុស្ស​តែ​សំបក​ក្រៅ មនុស្ស​សុទ្ធតែ​មានតម្លៃ តែ​មកពី​គេ​មិន​ចេះ​ប្រើ​ភាព​មានតម្លៃ​របស់​ខ្លួន​ឯង​ធ្វើ​អ្វី​ដែរ​ល្អ ភាគច្រើន​ខ្លួនឯង​អាត្មានិយម​ទេ ​តែ​តាំងខ្លួន​ជា​មនុស្ស​មានតម្លៃ»។

កញ្ញាបន្តថា «អ្នក​ខ្លះ​ខ្លួនឯង​អាក្រក់​តែ​តាំងខ្លួន​ជា​មនុស្ស​ល្អ ពេលខ្លះ​រៀន​មើល​គេ​ក្នុង​ផ្លូវ​ល្អ​ខ្លះ​ផង ព្រោះ​អ្នក​ក៏​មិនល្អ​ជាងគេ​ប៉ុន្មាន​ដែរ​យល់ 😒​ហើយ​ខ្ញុំ​ក៏​មិនដែល​តាំង​ខ្លួនឯង​ជាម​នុស្ស​ល្អ​ស្អី​ដែរ ទង្វើ​ខ្ញុំ​ធ្វើ​ចេញទៅ​បើ​អ្នក​មើលមិនឃើញ ​ខ្ញុំ​ក៏​មិន​បង្ខំ​អោយមើល»។

ក្រោយ​មក ​ចាន់ឡា ​បាន​បង្ហោះ សារ​មួយ​ទៀត មាន​ខ្លឹមសារ​ដូច្នេះ​ថា «បើ​ជួប​នៅ​ក្រៅ​ប្រហែល​មើល​មិន​ស្គាល់​ទេ​ព្រោះ​នៅ​ក្រៅ​អាក្រក់​ណាស់​🤣😭🙈​ តោះ​ជួបគ្នា​អ្នក​កំពង់ថ្ម​🥰😍 អ្នក​ស្រលាញ់​ខ្ញុំ ខ្ញុំ​ក៏​ស្រលាញ់​អ្នក អ្នក​ស្មោះត្រង់​នឹង​ខ្ញុំ ខ្ញុំ​ស្មោះត្រង់​នឹង​អ្នក អ្នក​ល្អ​នឹង​ខ្ញុំ ខ្ញុំ​ក៏​ល្អ​នឹង​អ្នក មនុស្ស​ល្អ​មាន​ច្រើន គ្រាន់តែ​ថា​យើង​មិនសូវ​ទាន់​ជួប អ្វីដែល​អ្នក​បានធ្វើ​មកលើ​ខ្ញុំ​ខ្ញុំ​បំភ្លេច​វា​ចោល ខ្ញុំ​មិនចេះ​គុំកួន​អ្នក​ណា​ទេ រស់នៅ​ក្រោម​មេឃ​កុំ​យក​មេឃ​មក​ទ្រាប់​អង្គុយ​អី ព្រោះថា​វា​មិន​អស្ចារ្យ​សម្រាប់​គេ​ទេ ព្រោះ​ធាតុ​ពិត​អ្នក​ជា​មនុស្ស​អាត្មានិយម»៕

 

Related posts

Leave a Comment