ទ្រី ដា​ណា និង​ស្វាមី ប្រតិកម្ម ក្រោយពី​អ្នកស្រី​ទ្រី សុ​ផានិត ហៅ​ខ្លួន​ថា​ជួប​ប្ដឹ ង

ភ្នំពេញ ៖ ក្រោយពី​អ្នកស្រី​ទ្រី សុ​ផានិត ចេញ​មក​ពន្លះ​នូវ​រឿងរ៉ាវ​ជាច្រើន ជាពិសេស ហៅ​ខ្លួន​ថា​ជួប​ប្ដឹ ង​នោះ ពូ​ម៉ៅ និង​អ្នកស្រី​ទ្រី ដា​ណា បាន​ចេញ​វីដេអូ​ប្រតិកម្ម ដោយ​លើក​ឡើង​ថា ពួក​ខ្លួន​ធ្វើ​តែ​តាម​ប្រព័ន្ធ​ច្បាប់​ប៉ុណ្ណោះ។

ពូ​ម៉ៅ បាន​បញ្ជាក់​នៅ​ក្នុង​វីដេអូ ថា មិន​ដូច​ការ​និយាយ​ថា ​ជួប​ប្ដឹ ងៗ​នោះទេ មកពី​និយាយ​ខុស​បាន​គេ​ប្ដឹ ង បើ​និយាយ​ត្រូវ​ ​​គេ​មិន​ប្ដឹ ង​នោះ​ទេ ហើយ​លោក​មាន​ភស្ដុ​តាង ដែល​​​អាច​ឈ្នះ​ហើយ​បាន​ប្ដឹ ង​។ ពូ​ម៉ៅ ​បន្ត​ទៀត​ថា អ្នក​ថា​នោះ និយាយ​ចង់​ឡើង​ក្រេ​ឌី​ត​ខ្លួនឯង ព្រះធរណី​ស្រូប​តាម​អ្វី​ដែល​និយាយ​នោះ​ហើយ។ លោក​ថា គ្រួសារ​លោក មិនដែល​ចេះ​និយាយ​ដើម​គេ មិនដែល​ចេះ​យក​បុគ្គល​ណាមួយ​មក​និយាយ​ដើម្បី​ឲ្យ​ឡើង​View​អី​ទេ លោក​ធ្វើ​តែ​អំពើ​ល្អ មាន​អ្នកគាំទ្រ​តាម​នឹង​ហើយ។

ដោយឡែក​អ្នកស្រី​ទ្រី ដា​ណា បាន​បញ្ជាក់​ដែរ​ថា ​រាល់ថ្ងៃនេះ អ្នកនាង​មិនបាន​យក​ខួរក្បាល​ខ្លួនឯង យក​ពេលវេលា​ដ៏​មានតម្លៃ​របស់​ខ្លួន យក​ទៅ​មើល​រឿង​អត់​ប្រយោជន៍​នោះ​ទេ​។ អ្នកនាង​បញ្ជាក់​ថា បុគ្គល​ណា​ដែល​ប៉ះពាល់​អ្នកនាង គឺ​អ្នក​នាងរ​ត់​រក​ច្បាប់​ជា​អ្នក​ដោះស្រាយ​ឲ្យ អ្នកនាង​មិន​យក​មក​មុខមាត់​ដ៏​សមរម្យ​របស់​អ្នកនាង ទៅ​ប្រឡូកប្រឡាក់​ជាមួយ​បុគ្គល​ដែល​មិនល្អ​នោះទេ។

ចំពោះ​អ្នក​និយាយ​មិនល្អ​ពី​អ្នកនាង​នោះ ក៏​មិន​រួចខ្លួន​ដែរ អ្នកនាង​ធ្វើតាម​ប្រព័ន្ធ​ផ្លូវច្បាប់ ដោយ​អ្នកនាង​មិន​យក​កិត្តិយស​ដ៏​ល្អ​ឥត​ខ្ចោះ​របស់ខ្លួន​ទៅ​ប្រឡូកប្រឡាក់​ជាមួយ​បុគ្គល​មិនល្អ​នោះទេ​។ ដើម្បី​ឲ្យ​កាន់តែ​ជ្រាប​ច្បាប់​សូម​ទស្សនា​វីដេអូ​ដូច​ខាងក្រោម​នេះ ៖

 

Related posts

Leave a Comment