ព្រះនាង​តូច ជេនណា ​អំពាវនាវ​ឲ្យ​​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​អនាម័យ​ទាំង​អស់​គ្នា

ព្រះនាង​តូច​ នរោត្តម ជេនណា បុត្រី​ទី​២​របស់​ព្រះ​ម្ចាស់​ក្សត្រី​បុប្ផារី និង​ជា​ព្រះ​រាជនត្តា​របស់​សម្ដេច​ព្រះ​មហិស្សរៈ​ នរោត្តម​ ចក្រពង្ស បាន​ក្រើន​រំលឹក​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​អនាម័យ​ទាំង​អស់​គ្នា​ដើម្បី​ចៀស​ផុត​ពី​ជំងឺ​កូវីដ-១៩។

ព្រះ​តូច​ ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​អ៊ីនស្ដាក្រាម​កាល​ពី​ម្សិលមិញ​ដូច្នេះ​ថា​«សូម​ចូលរួម​ថែរក្សា​អនាម័យ​ទាំង​អស់​គ្នា​ណា​ដើម្បី​ចៀស​ផុត​ពី​ជំងឺ​ដ៏​កាច​សាហាវនេះ។ សូម​ជូនពរខ្មែរ​គ្រប់​រូប​ជួបតែ​សុខភាព​ល្អ និង​សេចក្តីសុខ​ជា​រៀង​រហូតទៅ»។

គួរ​បញ្ជាក់​ថា ព្រះនាង​តូច ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​សែស្រឡាយ​រាជវង្ស​ដែល​មាន​សម្ផស្ស​ស្រស់​ស្អាត​ទាំង​នៅ​វ័យ​ក្មេង ពិសេស​នោះ គឺ​មាន​ទេពកោសល្យ​សិល្បៈ​ពោរពាស​គួរ​ឲ្យ​ស្ងប់ស្ងែង។

សមត្ថភាព​សិល្បៈ​របស់​ព្រះនាង​តូច​ដ៏​គួរ​ឲ្យ​ស្រឡាញ់​អង្គ​នេះ គឺ​ព្រះនាង​អាច​ច្រៀង​បាន​ទាំង​ចម្រៀង​សម័យ បុរាណ ថែម​ទាំង​ចេះ​ដើរ​ម៉ូដ និង​រាំ​ចង្វាក់ K-Pop ទៀត​ផង។ តាម​រយៈ​សមត្ថភាព​យ៉ាង​កម្រ​សម្រាប់​កុមារ​ដែល​មាន​វ័យ​ស្របាល​គ្នា​នេះ គេ​ឃើញ​ព្រះនាង រមែង​បង្ហាញ​វីដេអូ​ស្ដី​ពី​សកម្មភាព​សិល្បៈ​របស់​ព្រះនាង​ជា​រឿយ​នៅ​លើ​ហ្វេសប៊ុក រួម​ទាំង​យូធូប​ផ្ទាល់​ព្រះអង្គ៕

Related posts

Leave a Comment