សុន ស្រីពេជ្រ ធ្លាយ​ដំណឹង​សង្ស័យ​ប្រេះឆា​ជាមួយ​ស្វាមី

ភ្នំពេញ ​៖ មហាជន​កំពុង​ដាក់​ការសង្ស័យ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ចំពោះ សុន ស្រី​ពេជ្រ ក្នុងពេល​សម្រាល​ក​ញន​ប្រុស​កាលពី​ពេល​ថ្មីៗ​នេះ បន្ទាប់ពី​តារា​ស្រគត់ស្រគំ​រូប​នេះ​បង្ហោះ​សារ ផ្ដោះផ្ដង​ប្លែកៗ ដែល​ហាក់​មិន​សប្បាយ​ក្នុង​ផ្លូវចិត្ត ដែល​ប្រការនេះ​បាន​ក្លាយជា ប្រធានបទ​មួយ​សង្ស័យ​ពី​ការ​ប្រេះឆា​ជាមួយ​ស្វាមី បើទោះបីជា​ចម្រៀង​រូប​នេះ​នៅ​មិនទាន់​ទម្លាយ អោយ​ច្បាស់​នៅឡើយ។

នៅ​មិនទាន់មាន​អ្នកណា មួយ ហ៊ាន​សួរនាំ​បញ្ហា យ៉ាងណា របស់ សុន ស្រី​ពេជ្រ​នោះទេ ថា​រាល់ថ្ងៃនេះ​ដួងចិត្ត របស់​នាង ស្ថិតនៅលើ បញ្ហា​អ្វីខ្លះ​។ ចំណុច​ប្លែកៗ បាន​កើត​ឡើង ក្នុង​នោះ ក្នុង​អាក់​ខោ​ន​ហ្វេ​ស​បុក ផ្លូវការ របស់​នាង មិន​មាន​ដាក់​រូប​ស្វាមី​ជាមួយគ្នា​ឡើយ។

ប្រការ​មួយទៀត ការ​សម្រាល កូនប្រុស មុន​នេះ នាង សម្រេច​ដាក់ឈ្មោះ ជា​ត្រកូល​របស់​នាង «​ពេជ្រ វ​ឌ្ឍ​នា​» ជាការ​តាមដាន​។ លើសពីនេះ ថ្ងៃ​សម្រាលកូន អវត្តមាន​ស្វាមី ដែល​ភរិយា ប្តី ថ្ងៃ​សំខាន់ គឺ​ឆ្លងទន្លេ​នេះ​ហើយ ដែល​មើលថែ​គ្នា ទោះ​រវល់​បែប​ណា​។ ចំណុច​បន្ត​គឺ សកម្មភាព​រូបថត បង្ហោះ​ថ្មីៗ​ចុងក្រោយ មិនសូវ​ឃើញ ស្រី​ពេជ្រ ផ្តោត​រូប​ជាមួយ ស្វាមី ក្រៅពី​ជាមួយ​ក្រុម​សាច់ញាតិ។

ជា​ការ​កត់សម្គាល់ ជីវិត​ស្វាមីភរិយា ថ្ងៃ​សម្រាល​បុត្រ គឺជា​ថ្ងៃ​ពិសេស​ណាស់ ដែល​ស្វាមី​គ្រប់រូប ដាច់ខាត​ត្រូវតែ​ផ្តល់​កម្លាំងចិត្ត មើលថែ​ភរិយា បើទោះបី​ជាមាន​កិច្ចការ​រវល់​យ៉ាងណាក៏ដោយ ក៏​ស្វាមី​ត្រូវតែ​នៅក្បែរ​ភរិយា ដើម្បី​លើកទឹកចិត្ត​ពេល​ដែល​ភរិយា​សម្រាល​។ ប៉ុន្តែ​សម្រាប់​តារាចម្រៀង សុន ស្រី​ពេជ្រ គេ​សង្កេតឃើញថា មិនឃើញ​ស្វាមី​របស់​នាង​មក​មើលថែ​ឡើយ បើទោះបីជា​សម្រាល​ហើយ ក៏​នៅតែ​មិនឃើញ​វត្តមាន​ស្វាមី​នាង​មក​មើល​ដែរ​។​

អ្វីដែល​ធ្វើ​ឲ្យ​មហាជន​សង្ស័យ​ថែមទៀត​នោះ កូនប្រុស​បណ្តូល​ចិត្តរ​បស់ សុន ស្រី​ពេជ្រ ដែល​ទើបនឹង​សម្រាល កាលពី​ថ្ងៃអាទិត្យ ទី​១២ ខែ​កក្កដា នោះ ត្រូវ​បាន​តារា​ចម្រៀង​រូបនេះ សម្រេច​មិន​យកឈ្មោះ​ត្រកូល​ស្វាមី​មក​ដាក់​ឲ្យ​កូន​ឡើយ ពោល​គឺ​នាង​សម្រេច​ដាក់ឈ្មោះ ជា​ត្រកូល​របស់​នាង គឺ «​ពេជ្រ វ​ឌ្ឍ​នា​» ដែល​ចំណុច​នេះ រឹង​តែ​ធ្វើ​ឲ្យ​គ្រប់គ្នា​សង្ស័យ​កាន់តែ​ខ្លាំង ពី​រឿង​ប្រេះឆា​របស់​នាង​ជាមួយ​ស្វាមី​។​

ទោះបីជា យ៉ាងណា មិនទាន់​ប្រាកដជា​ក់​ថា រឿងរ៉ាវ​ស្នេហា ប្តី​ប្រពន្ធ​ របស់​តារា​រូប​នេះ វិវត្តន៍​បែប​ណា​នោះ​ទេ គ្រាន់តែ​ជា​ការ​សន្និដ្ឋាន​។ តារា​ចម្រៀង សុន ស្រី​ពេជ្រ ជា​តារា​ចម្រៀង មាន សំឡេង​ល្អ ច្រៀង ​បាន​ទាំង​បុរាណ និង​សម័យ​។ កេរ្តិ៍​ឈ្មោះ​នាង កាន់តែ​ល្បី​ក្រោយពេល វាយលុក​ចម្រៀង ផ្នែក​ទេសចរណ៍ នៅ​កម្ពុជា​។ ប៉ុន្តែ​មួយ​រយៈ ចុងក្រោយ នា​ទ្រនំ​ផលិតកម្ម​ថ្មី ហាក់​មិនសូវ​ឃើញ ចម្រៀង​លេចធ្លោ ដូច​ពេល ពីមុន៕

 

Related posts

Leave a Comment