ពេទ្យ​ធ្មេញ​ចិត្ត​ធម៌ និង​ជា​អ្នកចម្រៀង​នៅ​DMX Party ម្នាក់ បាន​បាត់​បង់ជីវិត ព្រោះតែ​មូលហេតុ​មួយ​នេះ

ភ្នំពេញ ៖ ពេទ្យធ្មេញ​ចិត្ត​​​ធម៌ និង​ជា​អ្នកចម្រៀង​នៅ DMX Party ម្នាក់ បាន​បាត់​បង់ជីវិត ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្រោយពី​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​បុ ក​ខ្ទប់​នឹង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​កាលពី​ម៉ោង​០៤:៣៥​នាទី​ទៀបភ្លឺ ទី​១២ កក្កដា​ ឆ្នាំ​២០២០​ នៅ​ផ្លូវ​២៧១ មុខ​ផ្ទះ​ចម្លាក់​នាគ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន។

បុរសរងគ្រោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហ៊ាង វេ​ង​ហេង ហៅ​ហេង អាយុ​២៦​ឆ្នាំ មុខរបរ​ជា​គ្រូ​ពេទ្យធ្មេញ ដែល​គេ​ហៅ​គាត់​ថា វេហា ជា​អ្នកចម្រៀង​នៅ DMX PARTY PLACE​។

​នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ បាន ជិះ​ម៉ូតូ Zoomer-X ឌុប​គ្នា​២​នាក់ ចេញពី​ជួបជុំគ្នា បំណង​ត្រលប់​ទៅផ្ទះ តែ​អកុសល បាន​ជ្រុល​ទៅ​បុ ក​ផ្ទប់​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ ហើយ​ខ្ទាត​បោក​នឹង​ថ្នល់​ពេញទំហឹង។

ក្រោយ​កើត ហេតុ ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​គិលានសង្គ្រោះ​គ្លីនិក​ឯកជន ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រុស្សី ដើម្បី​សង្គ្រោះ​ជីវិត​ផង​ដែរ តែ​ពេល​មក​ដល់​មន្ទីរពេទ្យ បាន​បាត់​បង់ជីវិត បើ​ទោះ​ក្រុម​គ្រូពេទ្យ​របស់​មន្ទីរពេទ្យ​រុស្សី​ បាន​ជួយសង្គ្រោះ​អស់​លទ្ធភាព​ហើយក៏​ដោយ ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក៕

 

Related posts

Leave a Comment