ភ្នំពេញ ៖ ដោយសង្កេតឃើញថា មានជនខិលខូចមួយចំនួន បង្កើតគណនីហ្វេសប៊ុក ដោយដាក់ឈ្មោះ និងរូបថតរបស់ខ្លួននោះ, ថៅកែហាងចិត្តធម៌ ទ្រី ដាណា កាលពីថ្ងៃម្សិលមិញនេះ បានព្រមានប្ដឹងជនទាំងនោះ បើមិនព្រមបញ្ឈប់ទេនោះ។
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន អ្នកស្រីទ្រី ដាណា បានបង្ហោះអាខោនក្លែងក្លាយនោះ អមដោយសារព្រមានបែបនេះថា «សូមជម្រាបបងប្អូនទាំងអស់ឲ្យបានជ្រាបថានេះមិនមែនជាអាខោនហ្វេសប៊ុករបស់នាងខ្ញុំទេមានគេក្លែងបន្លំដូចនេះសូមកុំយល់ច្រឡំឲ្យសោះយកទាំងរូបនាងខ្ញុំហើយប្រើឈ្មោះនាងខ្ញុំទៀត សូមអ្នកដែលធ្វើបែបនេះបញ្ឈប់ជាបន្ទាន់បើមិនដូច្នេះទេខ្ញុំនឹងដាក់ពាក្យប្ដឹងទៅក្រសួងប្រឆាំងបទល្មើសបច្ចេកវិទ្យាហើយហើយរាល់ការផុសអ្វីទាំងអស់នាងខ្ញុំមិនទទួលខុសត្រូវឡើយចំពោះអាខោនមួយនេះសូមអរគុណ»។
គួរបញ្ជាក់ថា កាលពីចុងខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ អ្នកស្រី ទ្រី ដាណា ក៏បានទៅកាន់ក្រសួង ដើម្បីដាក់ពាក្យបណ្ដឹងលើបុគ្គលមួយចំនួន ដែលបានជេរប្រមាថខ្លួន តាមរយៈការឡាយវីដេអូ ការខំមិន និងការផុស ផងដែរ។
ដូច្នេះបើជនឆ្លៀតឱកាសមួយចំនួន មិនព្រមបញ្ឈប់សកម្មភាពបង្កើតគណនីហ្វេសប៊ុកយករូបថត និងឈ្មោះរបស់អ្នកស្រី ទ្រី ដាណា មកដាក់ទេ ដើម្បីទាញយកប្រយោជន៍ផ្ទាល់ខ្លួននោះ ប្រហែលគេចមិនផុតពីការរងបណ្ដឹងពីថៅកែហាងចិត្តធម៌នេះនោះទេ៕