ជី ដេ​ត​វីត សាង​អនុស្សាវរីយ៍​ជាមួយ​ទេព បូ​ព្រឹ​ក្យ មុន​ពេល​បញ្ចប់​ពាក្យ​ថា សង្សារ​

ភ្នំពេញ ៖ ប្រិយមិត្ត​មួយចំនួន បាន​ជ្រាប​រួចមកហើយ ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ស្នេហា​របស់​តារាចម្រៀង ងួន ចាន់​ដេវីត ហៅ​ជី ដេវីត និង​ទេព បូ​ព្រឹ​ក្យ ដែល​ពីមួយថ្ងៃ​ទៅ មួយថ្ងៃ ពួកគេ កាន់តែ​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា ក្នុង​គ្រា​នៅ​ជា​សង្សារ​នឹង​គ្នា​នោះ​។​

​ការបង្ហាញ​ភាព​ផ្អែមល្ហែម​របស់​ពួកគេ បាន​ស្ដែងឡើង​ជារឿយៗ តាមរយៈ​ដំណើរការ​កម្សាន្ត​ផ្សេងៗ ការ​ឡាយ​វីដេអូ និង​សកម្មភាពៗ​ផ្សេងៗ​ទៀត ដែល​ពួកគេ បានធ្វើការ​បង្ហោះ​នៅលើ​គណនី និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​នោះ​។​

​ជាក់ស្ដែង ក្នុង​ដំណើរ​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី អតីត​តារាចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​ទាំង​២​រូបនេះ បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក បង្ហាញ​ពី​សុភមង្គល​ស្នេហា សាង​ភាព​ផ្អែមល្ហែម ជាមួយនឹង​ទេសភាព​ដ៏​ស្រស់ត្រកាល នា​តំបន់​ខ្ពង់រាប ដើម្បី​រឹតចំណង​ស្នេហា​មុន​ពេល​បញ្ចប់​ពាក្យ​ថា សង្សារ​នោះ​។​

​ការ​បង្ហោះ​រូបនេះ ធ្វើឡើង​នៅលើ​បណ្ដាញ​សង្គម​អ៊ី​ន​ស្ដា​ក្រាម និង​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ តារាចម្រៀង​ងួន ចាន់​ដេវីត អមដោយ​ប្រយោគ​យ៉ាង​ចា ក់​ដោត បង្ហាញ​ពី​តម្រុយ​បញ្ចប់​ភាព​នៅ​លីវ​ថា «​ផ្ញើ​សេចក្តី​នឹករលឹក និង សេចក្តីស្រលាញ់​នៅ​មណ្ឌល​គិ​រី សាង​អនុស្សាវរីយ៍​មុនពេល​ឃ្លាត​ពី​ពាក្យ​ថាស​ង្សារ​Tep Boprek »​។ ទោះយ៉ាងណា ដេវីត មិនបាន​បញ្ជាក់​ពី​គម្រោង​ចូល​រោងការ​របស់ខ្លួន​នៅ​ថ្ងៃ​ណា​នៅឡើយ​នោះទេ​៕

 

Related posts

Leave a Comment