ស៊ុន ស្រី​ពេជ្រ សម្រាលកូន​ប្រកបដោយ​សុវត្ថិភាព ដោយ​ដាក់ឈ្មោះថា «​ពេជ្រ វ​ឌ្ឍ​នា​»

ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២០​នេះ តារា​ចម្រៀង​សំឡេង​មាន​ទឹកដម អ្នកនាង ស៊ុន ស្រី​ពេជ្រ បាន​សម្រាល​កូនប្រុស ប្រកបដោយ​សុវត្ថិភាព ដោយ​ដាក់​ឈ្មោះថា​«​ពេជ្រ វ​ឌ្ឍ​នា»។

ដើម្បី​ជា​ការ​ប្រកាស​ដំណឹង​ល្អ​ដល់​បងប្អូន​ញាតិមិត្ត​ជិត​ឆ្ងាយ​នោះ តារា​ចម្រៀង​ស៊ុន ស្រី​ពេជ្រ បាន​បញ្ជាក់​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ដូច្នេះ​ថា «​កើត​ហើយ​កូនប្រុស​ម្ដាយ ពេជ្រ វ​ឌ្ឍ​នា 3.75kg ម៉ោង​4:55am ថ្ងៃ​ទី​12 ខែ​កក្កដា ឆ្នាំ​2020»​។ តាមរយៈ​ដំណឹង​នេះ អ្នកគាំទ្រ​ជាច្រើន បាន​ធ្វើការ​អបអរសាទរ និង​ជូនពរ​ឲ្យ​អ្នកនាង ព្រមទាំង​កូន​មាន​សុខ​ភាព​ល្អ។

គួរ​បញ្ជាក់​ថា រា​ចម្រៀង​ស្រី សំឡេង​មាន​ទឹកដម ពីរោះ​រណ្ដំ​ចិត្ត ស៊ុន ស្រី​ពេជ្រ និង​ស្វាមី មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ រហូត​រួមរស់​ជាមួយគ្នា ទទួល​បាន​បុត្រី​ម្នាក់​គួរ​ឲ្យ​ស្រឡាញ់​។ ទោះ​បែបនេះ​ក្តី នាង​មិន​រំលង​ប្រពៃណី​នោះ​ទេ ដោយ​បាន​ដឹក​ដៃ​ស្វាមី​បណ្ដូលចិត្ត​លោក តិច សុខ​ជា ចូល​រោងការ កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០២០​។ ពិធី​នេះ រៀបចំ​នៅ​វិមាន​ពិភព​ថ្មី​សែន​សុខ​អាគារ E។

ពិធី​មង្គលការ​នោះ បាន​ធ្វើ​ឡើង​យ៉ាង​អធិកអធម ដោយមាន​ការចូលរួម​ពី​សំណាក់ លោកស្រី ហ៊ុន ស៊ី​ណាត លោក​ស្រី ម៉ែន សំអន សាច់ញាតិ​ទាំងសងខាង មិត្តភក្តិ​ក្នុង និង​ក្រៅ​សិល្បៈ ដែល​មាន​ដូចជា​លោក អ៊ឹម ជីវ៉ា​, នាង គ្រ​ត ជាដើម​។ ក្រោយ​រៀបការ ពួកគេ ក៏​ទទួល​បាន​ចំណងដៃ​កូនប្រុស​ម្នាក់ទៀត ទើបតែ​សម្រាល​នៅ​ថ្ងៃ​នេះ​តែ​ម្ដង៕

 

Related posts

Leave a Comment