បុរស​ម្នាក់ ដើរ​លួច​ខោ​ក្នុង​នារីៗ ដើម្បី​កុំ​ឲ្យ​គេ​ធ្វើ​មន្តអាគម ចូល ត្រូវ​អស់​លក្ខណ៍

ភ្នំពេញ​ ៖ ​ជន សង្ស័យ​ម្នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​ចាប់​ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច ក្រោយពី​រូបគេ បាន​​​​លួច​សម្លៀក​បំពាក់​នារី​ម្នាក់ ហើយ​ត្រូវ​នាង​ប្រទះឃើញ​ស្រែក​ផ្អើលឆោឡោ​នោះ។

ហេតុការណ៍​ឃាត់​ខ្លួន​នេះ បាន​ធ្វើ​ឡើង​ កាល​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​១៩៨A ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន។

ជន សង្ស័យ​ឈ្មោះ ព្រីង សំរស់ អាយុ​៣៤​ឆ្នាំ មុខរបរ​គ្មាន​ ស្នាក់​នៅផ្ទះ​ ​​ភូមិ​១០ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។

នៅ​មុនពេល​កើតហេតុ ជនសង្ស័យ បាន​លប​ចូលទៅ​លួច​សម្លៀកបំពាក់ តែ​ត្រូវបាន​នារី រងគ្រោះ ប្រទះឃើញ ក៏បាន​ស្រែក​ឆោឡោ​បង្ក​ការភ្ញាក់ផ្អើល ទើប​ត្រូវបាន​ប្រជាពលរដ្ឋ​ជិតខាង​នាំគ្នា​ដេញចាប់បាន​តែម្តង​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជន សង្ស័យ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​មាន​ជន​មិន​ស្គាល់មុខ​ធ្វើ​មន្តអាគម​ដាក់ ប្រការនេះ តម្រូវ​ឲ្យ​លួច​សំលៀកបំពាក់​ស្រីៗ ជាពិសេស​អាវ​ក្នុង និង​ខោ​លី​អូ​របស់​នារី​តែម្ដង ទើប​អំពើ​នោះ ធ្វើ​មិន​ចូល​។ បច្ចុបន្ន ជន សង្ស័យ​រូបនេះ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​បន្ត​តាម​ផ្លូវ​ច្បាប់​៕

 

Related posts

Leave a Comment