ម្ចាស់​គណនី​ហ្វេសប៊ុក​Alex Piano ​លើក​ម្រាម​ដៃ​១០ ​សុំ​ទោស​ជា​សាធារណៈ ​ចំពោះ​​កំហុស​ឆ្គង

ភ្នំពេញ​ ៖ ​ទី​បំផុត ​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​Alex Piano ​ បាន​លើក​ម្រាម​ដៃ​១០​សុំ​ទោស ​ជា​សាធារណៈ​ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន ​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម ​ដោយ​លើក​ថា ​រឿង​នេះ ​ពិត​មែន ​តែ​កើតឡើង​តាំង​ពី​ឆ្នាំ​២០១៨​មក​ម្ល៉េះ។

ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​Alex Piano ​បាន​ធ្វើ​ការ​សុំ​ទោស​ដូច្នេះ​ថា ​​ខ្ញុំ​បាទ​សុំ​លើក​ម្រាមដៃ​ដប់​ សុំទោស​ជា​សាធារណៈ ​ចំពោះ​ការ​ផុស​កំហុស​ខុសឆ្គង ប៉ះ​សង្គម អ្វី​ ដែល​ប្អូន​ផុស​លើក​មុន​ គឺ​ជា​ការ​កុហក​ពិតមែន ដែល​ជា​ទទួល​ការ​ផាក​ពិន័យ​លើក​ទី​១​កាលពី​២០១៨ មិនមែន​ ២០១៧​ ទេ​គ្មាន ​ដែល​ប្អូន​បត់​ឆ្វេង​បំណង​ចង់​បំផុស​បំផុល​ទេ ប្អូន​ស្រលាញ់​ច្បាប់​បាន​ប្អូន​គោរព​គ្រប់យ៉ាង ​តែ​ជា​រឿង​ពិត កាល​២០១៨។

ប្រភព​បន្ត​ថា ដូច្នេះ​ប្អូន​សុំ​ការ​អភ័យ​ទោស​ពី​សំណាក់ ក្រសួង ក៏​ដូច​បងប្អូន​ជនរួមជាតិ​ទាំងអស់​ សុំ​ខន្តី​អភ័យទោស អោយ​ប្អូន​ផង​ដោយ ប្អូន​ជា​បន្ទុក​គ្រួសារ ​ម៉ាក់​ប៉ា​ឈឺ​អត់​ការ​ធ្វើ ប្អូន​ក៏​អត់​ការងារ​2​ 3​ខែ​មក​ហើយ បើ​អត់​ពី​ខ្ញុំ​តើ​ប៉ា​ម៉ាក់ ត្រូវ​បង់​ប្អូន​រៀន​ទៀត ហើយ​ជំពាក់​បំណុល​គេ​៣​ម៉ឺន​ដុល្លារ​ទៀត ​ទាំង​ធនាគារ និង​ឯកជន​ទារ​មុខ​ទារ​ក្រោយ តើ​ធ្វើ​យ៉ាងណា ចឹ​ង​ដោយ​ក្តី​អាណិត​មេត្តា​ពី​បងប្អូន និង ក្រសួង​ផង។

គួរ​បញ្ជាក់​​កាលពី​ពេលថ្មីៗនេះ ​ម្ចាស់គណនីហ្វេសប៊ុកឈ្មោះAlex Pianoបានរៀបរាប់ថា ​ «​មួក​មាន កញ្ចក់​មាន ផ្លាកលេខ​មាន ម៉ាស​ក៏​ពាក់ ហើយ​អត់​មាន​ជិះ​បញ្ច្រាស​ទេ ដល់ពេល​សួរ​គាត់ បង ប្អូន​ខុស​អី​បង គាត់​ថា​មកពី​ម៉ូតូ​អា​អូន​ឯង​បង់​រំលស់​មិនទាន់​ដាច់ អេ​លោក​ហើយ​លោក​មាន​ចឹ​ង​ទៀត ហើយ​ភ្នែក​គាត់​មើល​ពី​ចម្ងាយ​ដឹង​ទៀត។ ខ្ញុំ​អាណិត​ម៉ូតូ​ណាស់​លោក​អើយ​លោក មិន​ហ៊ាន​ឲ្យ​ត្រូវ​ថ្ងៃ​ត្រូវ​ភ្លៀង​ផង ឥឡូវ​សុទ្ធតែ​លើក​បោះៗ​ចឹ​ង​ម៉​ង។

គាត់​សួររក​កាត់​គ្រី​យើង​តើ​មាន​មកពីណា​បើ​បង់​រំ​លោះ​ម៉ូតូ មិនទាន់​ដាច់​ផង​កាត​គ្រី​នៅ​ធនាគារ​នឹង កាត់​គ្រី Copy គាត់​មិន​យក​ទេ ហើយ​ឥឡូវ​អត់​ការងារ ២​ខែ​ហើយ ហើយ​នៅ​ត្រូវ​បង់​ធនាគារ​ម៉ូតូ​នឹង​រាល់​ខែ​ទៀត ហើយ​ឥឡូវ​មានតែ​20$ ដាច់​ប៉ាត់​ទៀត​។ ចង់​តវ៉ា​អ្វី​ក៏​គាត់​រក​មូលហេតុ​ចាប់កំហុស​យើង​ដែរ ពិបាក​ជាងគេ​នោះ​គឺ​យើង​និយាយ​មួយ​គាត់​ពីរោះ​គោរព​គាត់ តែ​គាត់​ហៅ​យើង​សុទ្ធតែ​ហែងៗ​ដាច់​សាច់​ម៉​ង​។ អ្នកណា​ក៏​គេ​ស្រឡាញ់​ម៉ូតូ​គេ​ដែរ ថ្មី​ក៏ដោយ​ចាស់​ក៏ដោយ ញើស​ឈាម​គេ តែ​នេះ​សុទ្ធតែ​លើក​បោះៗ​ចឹ​ង​ម៉​ង អាណិត​ម៉ូតូ​ណាស់​បានត្រឹមតែ​ឈរ​មើល​។ ម៉ូតូ​១​នេះ​ខ្ញុំ​ប្រើ ១​គ្រួសារ ជូន​ម៉ាក់​ទៅ​ផ្សារ ជូន​ប៉ា​ទៅធ្វើ​ការ ជូន​ប្អូន​ទៅ​រៀន​លូវ​ចប់ តែ​យ៉ាងណា​ខ្ញុំ​មិន​ខឹង​គាត់​ទេ ខ្ញុំ​ខុស កុំ​ជឿ​ខ្ញុំ​អី តែបើ​អ្នក​ទាំងអស់គ្នា​ជួប​ចាំ​ជឿ​ខ្ញុំ​ចុះ សំខាន់​ឥឡូវ​ឲ្យ​តែ​បាន​ម៉ូតូ​មកវិញ ហើយ​ម៉ូតូ​ក៏បាន​មកវិញហើយ​ដែរ នៅសល់តែ​អារម្មណ៍​បាត់បង់​ការ​ជឿជាក់​តែប៉ុណ្ណោះ​»។

ក្រោយ​ការ​បង្ហោះ​បែប​នេះ ​ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការ​រង​នគរបាលជាតិ​ និង​ ជា​ស្នងការ​ នគរបាល​រាជធានី​ភ្នំពេញ​ កាលពីរសៀលថ្ងៃទី២ ខែឧសភា ​បាន​បញ្ជា​អោយ​សមត្ថកិច្ច​ជំនាញ​ស្រាវ​ជ្រាវ​រក​ម្ចាស់​ គណនី​ ហ្វេសប៊ុក​ Alex Piano មានឈ្មោះ​ពិត​ រស់​ ដារ៉ា​ ដើម្បី​នាំ​ខ្លួន​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ ដែល​បុគ្គល​រូប​នេះ​ បាន​បំភ្លៃ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ធ្វើ​អោយ​មហាជន​យល់​ច្រឡំ​មក​លើ​មន្ត្រី​អនុវត្តន៍​ច្បាប់៕

Related posts

Leave a Comment